ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល​ អញ្ជើញ​ជាអធិបតីក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ រវាងសេវាសុខាភិបាល សាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃ ការថែទាំសុខភាពមាតា ទារក និងកុមារ និងយុវវ័យ»

(ខេត្តកណ្តាល)​៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោម ប្រធានបទ «ពង្រឹងភាពជាដៃគូ រវាងសេវាសុខាភិបាល សាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃ ការថែទាំសុខភាពមាតា ទារក និងកុមារ និងយុវវ័យ» ក្រោម អធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយស សាខា សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាកាកបាទក្រហម ក្រុង-ស្រុក សមាជិកសមាជិកាក្រុមការងារឥស្សរជនឆ្នើម សាខា និងបងប្អូនប្រជាពលរដ្ឋជាស្ត្រីមានផ្ទៃពោះ និងស្ត្រី មានកូនតូច អាយុពី១ឆ្នាំទៅ២ឆ្នាំ ចំនួន ២២៧ នាក់មកពី សង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅ។

មានប្រសាន៍នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បាន លើកឡើងថា៖ ការងារឥស្សរជាឆ្នើម គឺជាការងារដ៏មាន សារសំខាន់បំផុត ដែលផ្តោតលើការថែទាំសុខភាពរបស់ស្ត្រី ជាមាតា ទារក និងកុមារ និងយុវវ័យ របស់បងប្អូនអ្នករស់នៅ តាមសហគមន៍។ ដូចនេះនៅឆ្នាំ ២០២៥ នេះសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាលដែលមាន ក្រុមការងារ ឥស្សរជនឆ្នើមប្រចាំសាខាជាជំនួយការ រួមជាមួយមន្ត្រីក្រុម ប្រតិបត្តិសាខា អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១៣ អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហម នឹង យកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តរាល់ការអំពាវនាវទាំង ៦ ចំណុចដែលមានចែងនៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង កុមារ និងយុវជន។

ឯកឧត្តម​ គួច​ ចំរើន​ បានបន្ទៀតតថា៖ គោលនយោបាយរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងប្រព័ន្ធ គាំពារសង្គម មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) គឺកម្មវិធី ជំនួយសង្គមកំពុងអនុវត្តមានចំនួន៥រួមមាន៖ កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ​ ឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់ចាប់ពីអាយុ៦០ឆ្នាំឡើង ជនមានពិការភាព អ្នកមានផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ និង កម្មវិធីផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ។

ដោយឡែកសម្ភារ និងថវិកាដែលសាខាកាកបាទក្រហមបានផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច អាយុពី

១ឆ្នាំទៅ២ឆ្នាំ ចំនួន ២២៧ នាក់មកពីសង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅ ដោយក្នុងម្នាក់ៗទទួលបាន មាន៖ អង្ករ ២៥គីឡូក្រាម, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស និងថវិកា ចំនួន ៥ម៉ឺនរៀល ៕

 

ផ្សាយ:ថ្ងៃទី​២១ ខែកុម្ភៈ​ ឆ្នាំ២០២៥​

ដកស្រង់​ចេញពី​:រដ្ឋបាល​ខេត្ត​កណ្តាល​

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លេី​

សៅ​ វាសនា(Harry​ VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង