តើក្តិបមន្ត្រីរូបណាមួយ នៅក្នុងគ្រុបព័ត៌មាន និងសារធាណមតិខេត្តព្រះសីហនុ ក៏ដូចជាក្នុងមន្ទីរព័ត៌មានខេត្ត ម្ត៉េចក៏ហ៊ានចូលលុប (Remove) រាល់សកម្មភាព ព័ត៌មានរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃ គណៈខេត្តព្រះសីហនុ ជាពិសេសរាល់សារ និងព័ត៌មានរបស់ប្រមុខរាជរដ្ឋាភិបាល? ឬមួយក៏សតិរបស់មន្ត្រីរូបនោះអាឡែរហ្ស៊ីជាមួយថ្នាក់ដឹកនាំ?
(ខេត្តព្រះសីហនុ): យោងតាមប្រភពនៅក្នុងតេឡេក្រាមព័ត៌មាន និងសារធារណមតិខេត្តព្រះសីហនុ កាលពីវេលា ម៉ោង៨:៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្ញុំបានសង្កេត ឃើញនូវភាពមិនប្រក្រតីក្នុងការងាររបស់មន្ត្រីដែល គ្មានក្រុមសីលធម៌របស់មន្ទីរព័ត៌មានខេត្តព្រះសីហនុដោយ មិនស្គាល់អត្តសញ្ញាណ នៅក្នុងគ្រុបខាងលើនេះផ្ទាល់ បានធ្វើការលុបចោល (Remove) រាល់ព័ត៌មាន ដែលជាសកម្មភាពរបស់ ឯកឧត្តម អភិបាលខេត្ត និង ថ្នាក់ដឹកនាំខេត្តព្រះសីហនុផ្សេងទៀត ជាពិសេសគឺប្រភពព័ត៌មាន និងសាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខ្ញុំបាទតែងតែធ្វើការផ្សព្វផ្សាយ និងចែករំលែកទៅ គ្រប់មជ្ឈដ្ឋាន មិនថាគ្រុបព័ត៌មានក្នុងខេត្តក៏ដូចជាគ្រុបដ៏ទៃ ទៀតតាមរយៈវេបសាយរបស់អង្គភាពអាស៊ានដេលី .
ដោយឡែកក្នុងព្រឹកថ្ងៃដដែលនោះ ខ្ញុំបាទជំនួយការនិពន្ធនាយករបស់អង្គភាពអាស៊ានដេលី ក៏បានសរសេរ សំណេរសួរនាំ និងសុំកិច្ចសហការពីម្ចាស់គ្រុបផ្ទាល់ រួម ទាំងសហការីគឺគ្មានចំលើយដោយលោក ខៀវ សាវុន ជា Admin ម្នាក់ក្នុងគ្រុបគ្រាន់តែឆ្លើយតបថា “សូមអរគុណ ចំពោះការសហការពីបងប្អូនអ្នកសារព័ត៌មានទាំងឡាយ ដើម្បីកិត្យានុភាពខេត្តនិងប្រទេសជាតិយើង។ អរគុណចំពោះការចូលរួមផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ”
ចំណែកម្ចាស់គ្រុបគឺ លោក និន្ទ សុផា វិញ គាត់បាន ប្រាប់ថាមិនដឹង នៅពេលដែលខ្ញុំបាទ ឆាតទៅប្រាប់ និង សួរនាំពីបញ្ហាខាងលើ ខណៈដែល Admin ផ្សេងទៀតនាក់ ទៀតមិនមានប្រតិកម្មអ្វីសោះ.
ដូច្នេះតើបានន័យដូចម្តេច? តើក្តិបមន្ត្រីគ្មានក្រមសីលធម៌ គ្មានវិជ្ជាជីវៈរូបណា? ដែលមានចេតនាចូល លុបរាល់សកម្មភាពព័ត៌មានរបស់ថ្នាក់ដឹកនាំខេត្ត និង ប្រមុខរាជរដ្ឋាភិបាល ទាំងដែលខ្លួនជាមន្ត្រីមានតួនាទីបំរើរាស្ត្រ ស៊ីប្រាក់ខែរដ្ឋ ហ៊ានទាត់មុខមាត់ម្ចាស់ខ្លួនឯង ឫ មួយក៏អាងខ្លួនមានខ្សែស្រឡាយក្នុងមន្ទីរព័ត៌មានខេត្ត ឫក៏ជាបក្សពួករបស់បក្សប្រឆាំង និងក្រុមជ្រុលនិយម?
ខ្ញុំសង្ឃឹមថាប្រធានមន្ទីរព័ត៌មានខេត្តក៏ដូចជា ថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមជួយចាត់វិធានការវែកមុខមន្ត្រី ដែលជា Admin ក្នុងគ្រុបតេឡេក្រាម ” ព័ត៌មាន នឹង សាធារណមតិខេត្តព្រះសីហនុ “ ដែលខ្វះការអប់រំ គ្មានសីលធម៌ បំពានហ៊ានលុបចោលរាល់ព័ត៌មាន ដែលជាសកម្មភាពរបស់ឯកឧត្តមអភិបាលខេត្ត គណៈអភិបាលខេត្ត ជាពិសេសសកម្មភាពព័ត៌មាន និងសាររបស់ប្រមុខ
រដ្ឋាភិបាលសម្តេចធិបតី ហើយគប្បីធ្វើការដុសខាត់ នូវមន្ត្រីឱកាសនិយមទាំងនោះដោយអនុគ្រោះ!
អង្គភាពសារព័ត៌មានយើងខ្ញុំ ផ្សព្វផ្សាយអ្វីដែលជាការពិត មិនប្រឌិតធ្វើអោយប៉ះពាលដល់សង្គម ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ស្តីពីច្បាប់របបនៃ អ្នកសារព័ត៌មាន និងរងចាំការបំភ្លឺពីភាគីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ.
ផ្សាយ:ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)