អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ដែលលួចចូលធ្វើមកការងារ និង ស្នាក់នៅខុសច្បាប់នៅកម្ពុជា
(បន្ទាយមានជ័យ): អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានបណ្តេញជនជាតិថៃ ចំនួន ១១៩នាក់ ក្នុងនោះស្រី ៥៨នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដោយសារលួចចូលធ្វើការងារ និងស្នាក់នៅ ខុសច្បាប់ក្នុងប្រទេសកម្ពុជា ។
ជនជាតិថៃ ចំនួន ១១៩នាក់ ស្រី ៥៨នាក់ ត្រូវបាន គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាប បទល្មើស គ្រប់ប្រភេទ ឃាត់ខ្លួនកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលចុះបង្ក្រាបនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។
គួរបញ្ជាក់ដែរថា ជនបរទេសខាងលើត្រូវបានសមត្ថកិច្ច ជំនាញឃាត់ខ្លួនដែលធ្វើដំណើចូលមកកម្ពុជា ដោយ ស្របច្បាប់ និងខុសច្បាប់ ក្នុងគោលបំណងរកការងារ ចំណូលខ្ពស់ ដោយសកម្មភាពទាំងនេះពាក់ព័ន្ធនឹង សកម្មភាពអនឡាញខុសច្បាប់ ដូចនេះសមត្តកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចបរទេស ដើម្បីរៀបចំនីតិវី ធីធ្វើការបណ្តេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត៕
ផ្សាយ:ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥
ដកស្រង់ចេញពី:គ្រុបតេឡេក្រាម
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)