ព្រះចៅអធិការវត្ត​ និងគណកម្មាធិការវត្តទាំង៣៩ ទូទាំងខេត្តព្រះសីហនុ​ ទទួលការអញ្ជេីញជួបសំណេះសំណាលជាមួយ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ.

(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង​ ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះ

សំណាល ជាមួយ ព្រះសង្ឃ គណៈកម្មាធិការការវត្ត នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឧកញ៉ា លោកជំទាវ ឯកឧត្តម អភិបាលក្រុង អភិបាលរងខេត្ត និងំ ន្ត្រីរដ្ឋបាលខេត្តជាច្រើនរូបទៀត នៅសាខាមន្ទីរគណៈបក្សប្រជាជន កម្ពុជា ក្នុងសង្កាត់១ ក្រុងព្រះសីហនុ.

នាឱកាសនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ ក៏បានស្នើរដល់ព្រះសង្ឃទាំង៣៩វត្ត ទូទាំងខេត្តព្រះសីហនុទាំងអស់ ចូលរួមថែរក្សាបរិស្ថាន សោភ័ណ ភាពក្នុងវត្តអារាម ដើម្បីលើកកំពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាផ្សារភ្ជាប់ជាមួយ និងវិស័យទេសចរណ៍ក្នុងខេត្តផងដែរ.

បន្ថែមពីនេះ ឯកឧត្តម អភិបាលបានជំរុញដល់គ្រប់វត្តទាំងអស់ ក្នុងខេត្តសូមជួយសហការដាំដើមឈើបន្ថែមលំអរក្នុងបរិវេណវត្ត ពិសេសការដាំដើមរាំង និងដើមពោធិ៍ជាដើម ដើម្បីអោយក្មេង ជំនាន់ក្រោយ ពិសេសភ្ញៀវទេសចរបែបសាសនាបានយល់ដឹងពី ប្រវត្តិរបស់ដើមទាំងនោះ ព្រោះថាដើមរាំងគឺតំណាងអោយព្រះពុទ្ធ នៅពេលដែលទ្រង់ប្រសូត្រមកគឺនៅក្រោមដើមរាំង រីឯដើមពោធិ៍ គឺជាការតំណាងអោយព្រះពុទ្ធទ្រង់បានត្រាស់ដឹងនៅក្រោមដើម ឈើនោះ.

ឯកឧត្តម ម៉ាង ស៊ីណេត ក៏សូមឱ្យព្រះសង្ឃ គ្រប់វត្តចូលរួមអប់រំ ផ្សព្វផ្សាយចិត្តសាស្ត្រ ដល់ប្រជា ពលរដ្ឋ ពុទ្ធបរិស័ទ ជាពិសេស យុវវ័យឱ្យពួកគាត់ចេះស្គាល់ ចាស់ទុំ គោរពព្រះពុទ្ធសាសនា ទំនៀមទំលាប់ប្រពៃណី ជាតិខ្មែរ និងអប់រំបញ្ហាគ្រឿងញៀន ក្មេង ទំនើងជាដើម ដើម្បីឱ្យពួកគេមានការយល់ដឹងអំពីអំពើបាប អំពើ បុណ្យ ក្នុងវិស័យព្រះពុទ្ធសាសនា ព្រោះវត្តអារាម ជាកន្លែងតម្កល់ គម្ពីបាលី និងឯកសារផ្សេងៗក្នុងការបណ្តុះ បណ្តាល នូវ ចំណេះដឹងដល់ប្រជាពលរដ្ឋគ្រប់រូប។

ជាចុងក្រោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ បានអញ្ជើញប្រគេនបច្ច័យជូនព្រះសង្ឃទាំង៣៩អង្គ ដោយ១អង្គៗ ទទួលបានបច្ច័យ ១០លានរៀល សំរាប់កសាង និង ប្រើប្រាស់ក្នុងវត្តអារាមពេលចាំបាច់ និងប្រគេនចតុបច្ច័យបួន ក្នុង១អង្គ ១០ម៉ឺនរៀល ដោយឡែកគណៈកម្មាធិការវត្តក៏ទទួល បានថវិកាឧបត្ថម្ភក្នុងម្នាក់ចំនួន ៥ម៉ឺនរៀលផងដែរ.

 

ផ្សាយៈថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥

ព័ត៌មានដែលជាប់ទាក់ទង