(ភ្នំពេញ)៖ Cambodia Speech and Debate Association គ្រោងរៀបចំកម្មវិធីប្រកួតដេញដោល មតិជាភាសាអង់គ្លេស “CSDA Debate Open 2025” នៅថ្ងៃទី២៩ និងទី៣០ ខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ។
បើតាមយុវជន មាស សុបញ្ញា តំណាងអ្នករៀបចំកម្មវិធី បានឲ្យដឹងថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង បន្តពង្រឹងចំណេះដឹងយុវជនទៅលើការដេញដោល មតិជាភាសាអង់គ្លេស ការគិតបែបស៊ីជម្រៅ និង សមត្ថភាពភាសាអង់គ្លេសផងដែរ។ បេក្ខជនម្នាក់ៗ នឹងទទួលបានការហ្វឹកហាត់ជាមួយគ្រូបង្វឹកដែល មានបទពិសោធន៍ខ្ពស់នៅមុនការប្រកួតមកដល់ និង ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន ពានរង្វាន់ មេដាយ លិខិតសរសើរ វត្ថុអនុស្សាវរីយ៍ និង ឱកាសទៅបន្តការប្រកួតទាំងក្នុងនិងក្រៅប្រទេស។
ដើម្បីចូលរួមប្រកួតបាន បេក្ខជនត្រូវចុះឈ្មោះ តាមតំណរភ្ជាប់នេះ https://forms.gle /Y8buhFjxDxtQWjWg9 ឬតាមរយៈ QR កូដ ក្នុងខិត្តបណ្ណជូនភ្ជាប់ឲ្យបានមុនថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
គួរបញ្ជាក់ផងដែរថា “CSDA Debate Open 2025” គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ សម្រាប់វគ្គជម្រុះដំបូង និងថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គ ផ្តាច់ព្រ័ត្រ។
ផ្សាយ:ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)