លោក ម៉ក់ មុត្រម៉ារ៉ាមី និងលោកជំទាវ ម៉ូ នី ដា តំណាងឲ្យក្រុមយុវជនមនុស្សធម៌(YHB) នាំយកអង្ករចំនួន១ តោន ទៅប្រគេនលោកឪ ព្រះបវរមុនី ងិន ឃឹម ព្រះចៅអធិការវត្តនាគវ័ន ទុកសម្រាប់ព្រះអង្គចាត់ចែងប្រគេន ដល់ព្រះសង្ឃជាសិស្សគណក្រោមឱវាទ ដែលមានការ ខ្វះខាត ។
(ភ្នំពេញ): កាលព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមម៉ក់ មុត្រម៉ារ៉ាមី និងលោកជំទាវ ម៉ូ នី ដា តំណាងឲ្យក្រុមយុវជនមនុស្សធម៌(YHB) បាន អមដំណើរព្រះគ្រូនាគ
សត្ថាសុខុមោល នី សុវណ្ណមុនីរ៉េត គងនៅកុដិលេខ ២៤ វត្តនាគវ័ន នាំយកអង្ករចំនួន១ តោន ទៅប្រគេនលោកឪ ព្រះបវរមុនី ងិន ឃឹម ព្រះចៅអធិការវត្តនាគវ័ន ទុកសម្រាប់ព្រះអង្គចាត់ចែងប្រគេន ដល់ព្រះសង្ឃជាសិស្សគណក្រោមឱវាទ ដែលមានការ ខ្វះខាត ។
ក្នុងនោះឯកឧត្តម និងលោកជំទាវ ក៏សូមជូនបុណ្យកុសលដល់ញាតិញោមទាំងអស់គ្នា សូមបានចំណែកបុណ្យស្មើៗគ្នា ។
សូមអនុមោទនាបុណ្យ…
ផ្សាយ:ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥
រូបថត:ម៉ក់ មុត្រម៉ារ៉ាមី
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)