(តាកែវ): នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរលេីបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ថា ៖ “ថ្ងៃនេះបានមកសួរសុខទុក្ខកូនស្វាកន្ទុយស ដែលបងប្អូនប្រជាពលរដ្ឋបានប្រគល់ឱ្យកាលពី ៤ ឆ្នាំមុននៅខេត្តមណ្ឌលគិរី ឥឡូវបានធំធាត់វ័យ ជំទង់នៅភ្នំតាម៉ៅ មានសុខភាពល្អហើយស្វា កន្ទុយសញីនេះកំពុងមានដៃគូ, សង្ឃឹមថាវា នឹងអាចបង្កើតកូនពូនជាចៅចូលរួមអភិរក្ស ប្រភេទស្វាកន្ទុយសនេះឱ្យបានគង់វង្ស”.
ផ្សាយ:ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥
រូបថត:ឯ.ឧ នេត្រ ភក្ត្រា
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)