សម្តេចក្រឡាហោម ស ខេង ៖ គណបក្សប្រជាជន កម្ពុជា នៅរក្សាជំហរដ៏រឹងមាំ ដើម្បីការពារសុខ សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ឱ្យកាន់តែ រីកចម្រើនថែមទៀត
(បាត់ដំបង) ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងដោយ សុទិដ្ឋិនិយមខ្ពស់ ចំពោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជា ប្រធានគណបក្ស នៅរក្សាជំហរដ៏រីមាំបំផុត ដើម្បី ការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យ កាន់តែមានការរីកចម្រើនថែមទៀត ។
ការថ្លែងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារគណៈកម្មាធិការគណបក្ស ខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារ គណបក្សឆ្នាំ២០២៥ និងការផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នា ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល សុភមង្គល ក្រុង និងខេត្តបាត់ដំបង ដោយមាន ការចូលរួមពីក្រុមការងារគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ ជាតិ ថ្នាក់ក្រោមជាតិ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មកពីបណ្តាក្រុង ស្រុក នៃ ខេត្តបាត់ដំបងជាច្រើនទៀត ។
ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង បាន លើកបង្ហាញអំពីស្ថានភាពនយោបាយនៅលើ ពិភពលោកនាពេលបច្ចុប្បន្ន មកជម្រាបជូន សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និង ក្រុមការងារពាក់ព័ន្ធទាំងអស់ បានយល់ដឹងគ្រប់គ្នា ដោយសម្តេចបានបញ្ជាក់ថា បើទោះបីជាជួបវិបត្តិ សកលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ របស់មហាអំណាច និងគ្រោះមហន្តរាយធម្មជាតិ យ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ កិត្យានុភាពកម្ពុជា និងប្រឹងប្រែងការពារជំរុញ ផលប្រយោជន៍ជាតិ នៅលើវេទិការតំបន់ អន្តរជាតិ ដោយថែរក្សាការពារយ៉ាងគត់ហ្មត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យជាតិ អធិបតេយ្យ ភាព បូរណភាពទឹកដី និងថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមបានយ៉ាង ល្អប្រសើរ ប្រកបដោយបរិយាកាស អំណោយផល ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
សម្តេចក្រឡាហោម អនុប្រធានគណបក្សប្រជាជន កម្ពុជា បានលើកបង្ហាញថា តាមបទពិសោធន៍ ក្នុង ការដឹកនាំឆ្លងកាត់ដោយជោគជ័យនូវការប្រែប្រួល ដ៏ស្មុគ្រស្មាញនៃព្រឹត្តិការណ៍សង្គ្រាមសកលលោក រយៈកាលកន្លងមកនេះ សម្រាប់ឆ្នាំ២០២៥ និង រយៈពេលមធ្យមខាងមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងបន្តការ ខិតខំប្រឹងប្រែងប្រើប្រាស់លក្ខខ័ណ្ឌអំណោយផល និងសក្តានុពលរបស់កម្ពុជា ដើម្បីឆ្លើយតបឱ្យបាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព និង ការប្រែប្រួលនៃសភាពការណ៍តំបន់ និងសកលលោក សំដៅថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍ នៅ កម្ពុជា ឱ្យកាន់តែបន្តរីកចម្រើនថែមទៀត ។
សម្តេច បានលើកឡើងថា សម្រាប់ស្ថានភាពជាទូទៅ នៅក្នុងប្រទេស បានផ្តល់នូវភាពអនុគ្រោះដល់ ការដឹកនាំរបស់គណបក្ស ក្នុងការអនុវត្តន៍កម្មវិធី នយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ កម្ពុជា ២០២៥-២០២៨ ដែលគណបក្សបានប្រកាស ធ្ងន់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក្នុងការបោះឆ្នោតលើក ទី៧កន្លងមក ។
សម្តេច បានណែនាំឱ្យគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់បន្តយកចិត្តទុកដាក់ធ្វើសកម្មភាពជាប្រចាំ ដើម្បីពង្រឹងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្ស ក្នុង ការជំរុញចលនាពង្រីកសមាជិកថ្មីរបស់គណបក្ស ដោយបន្ទុកនៃការគ្រប់គ្រង ការថែបំប៉នសមាជិក បក្ស ធ្វើសកម្មភាពចិញ្ចឹមចលនាតាមមូលដ្ឋាន ការ ចុះផ្សាភ្ជាប់សុខទុក្ខប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន ក្នុងសង្គម ការពង្រឹងអង្គមហាជននានា និងការ ពង្រឹងអង្គការចាត់តាំងរបស់យុវជនគណបក្ស ដើម្បី បំផុសមហាជន ប្រជាជន និងយុវជនគ្រប់មជ្ឈដ្ឋាន ក្នុងសង្គម ដើម្បីចូលរួមការពារនិងកសាង អភិវឌ្ឍ ប្រទេសជាតិ និងចូលរួមគាំទ្រការពារគណបក្ស រាជរដ្ឋាភិបាល ព្រមទាំងជំរុញសកម្មភាពកសាង កម្លាំងបន្តវេនសម្រាប់ប្រទេសជាតិ និងសម្រាប់ គណបក្សប្រជាជនកម្ពុជា ៕
ផ្សាយ:ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)