លោកជំទាវ​ សេង​ សុ​មេត្តា​ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ២ទីតាំង និងប្រព័ន្ធទុយោ ទឹកកខ្វក់ ដែលមានទីតាំងនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

(ខេត្តព្រះសីហនុ) ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ២ទីតាំង និងប្រព័ន្ធទុយោ ទឹកកខ្វក់ ដែលមានទីតាំងនៅភូមិ១ សង្កាត់១ ក្រុង/ខេត្ត ព្រះសីហនុ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ មន្ត្រីរាជការ ព្រមទាំង បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ.

បើយោងតាមបទសម្ភាសន៍របស់បងប្អូនអ្នកសារព័ត៌មានយើង ជាមួយលោក ជំទាវ សេង សុមេត្តា​ គម្រោងសាង

សង់ស្ថានីយ បូមទឹកកខ្វក់នេះគឺធ្វើឡើងដើម្បីរំដោះទឹកនៅពេលរដូវវស្សា ក្នុង ក្នុងគោលបំណង់បញ្ចៀសទឹកកុំអោយជន់លិចក្នុងភូមិ ក៏ដូចជាផ្ទះ របស់ប្រជាពលរដ្ឋ ការបូមទឹកគឺធ្វើឡើងតាមដំណាក់កាល ដោយ ដំណាក់កាលទី១ត្រូវបូមទឹក កខ្វក់ទៅគម្រោងទី២ នឹងត្រូវទម្លាក់ បន្តទៅក្នុងស្ថានីយ៍បូមទឹកកខ្វក់ទី៣ ដូចមាននៅក្នុងប្លង់គម្រោង នេះក៏ត្រូវបានគាំទ្រ និងទទួលបានចវិកាឧបត្ថម្ភពីប្រមុខរាជរដ្ឋា ភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលសម្តេចតែងតែ យកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋក្នុងប្រទេសទាំងមូល.

ជាមួយគ្នានោះ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក៏បានថ្លែងអរគុណដល់ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីកម្ម និងសំណង់ផងដែរ ចំពោះការជ្រោមជ្រែងបង្កើត អោយមានការសាងសង់ស្ថានីយបូមទឹកកខ្វក់នេះឡើង ដើម្បី ដោះស្រាយក្តីកង្វល់ និងទុកលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់នេះ ក៏ដូចគ្នានឹងការផ្តល់ជំនឿទុកចិត្ត ការជឿជាក់របស់ ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល.

 

ផ្សាយៈថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំខេត្តព្រះសីហនុ.

សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង