ក្រុមការងារនៃក្រសួងព័ត៌មាន និង ក្រសួងកិច្ចការនារី សម្របសម្រួលនិងដឹកនាំ កិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និង ការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ឈ្មោះ ជួប វុត្ថា.
(ភ្នំពេញ): ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យ សម្តីលែបខាយ បៀតបៀនលើស្ត្រីភេទពីសំណាក់ឈ្មោះ ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី កាលពីពេលថ្មីៗនេះ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងកិច្ចការនារី។
ក្នុងកិច្ចប្រជុំ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន លោក ជួប វុត្ថា ហៅ MC Vutha បានបង្ហាញការសោកស្តាយ និងសូមអភ័យទោសជាសាធារណៈ ចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូប ព្រមទាំង សាធារណជន ចំពោះកំហុសឆ្គងដោយខ្វះការពិចារណា ដែលបាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រី។
ផ្សាយ:ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)