ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យបន្ទប់ប្រចាំបញ្ជាតាមដានប្រព័ន្ធកាំមេរ៉ា សុវត្ថិភាព ក្នុងក្រុងព្រះសីហនុ..
(ខេត្តព្រះសីហនុ): កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ ចុះពិនិត្យ បន្ទប់ប្រចាំបញ្ជាតាមដានប្រព័ន្ធកាំមេរ៉ា សុវត្ថិភាព ដែលបំពាក់នៅតាមបណ្តាផ្លូវសំខាន់ៗ ទាំងអស់ក្នុងក្រុងព្រះសីហនុ នៅបន្ទប់កាំមេរ៉ាស្នងការដ្ឋាននគរបាលខេត្ត ក្នុងគោលបំណងពិភាក្សា កែសម្រួល នឹងដោះស្រាយបញ្ហាប្រឈម បច្ចេកទេសនានាៗ។
ឯកឧត្តម ម៉ាង ស៊ីណេត បានធ្វេីការណែនាំដល់មន្ត្រីនគរបាលជំនាញ អោយយកចិត្តទុកដាក់អោយបានខ្ពស់ ព្រោះដាក់ការបំពាក់ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព ពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយដល់គ្រប់គ្រងសុវត្ថិភាព និងការត្រួតពិនិត្យអំពីហេតុការណ៍ចាំបាច់ ណាមួយដែលកេីតមានឡេីងនៅក្នុងក្រុងព្រះសីហនុ។
ផ្សាយ:ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)