កីឡារស់ក្នុងសន្តិភាព! លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណអភិបាលខេត្តព្រះសីហនុបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋម និងសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥.
(ក្រុងព្រះសីហនុ):លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋម និងសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ដែលប្រារព្ធធ្វេីឡេីងនៅទីលានបាល់ទាត់សាលាតម្រង់ទិសអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។
ក្នុងឨកាសនោះដែរលោក ស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឡេីងអានរបាយការណ៍សង្ខេបដូចតទៅ:ការប្រកួតមានរយៈពេល ៣ថ្ងៃ ត្រូវបានបញ្ចប់ជាស្ថាពរប្រកបដោយបរិយាកាសសប្បាយ រីករាយ និងភាពស្និទ្ធស្នាល ទោះបីជាមានបញ្ហាប្រឈមខ្លះពាក់ព័ន្ធ និងពេលវេលា សម្ភារ ថវិកា ក្នុង កំឡុងពេលប្រកួត យ៉ាងណាក៏ដោយ ក៏ លោក លោកស្រី ជាប្រតិភូដឹកនាំក្រុង ស្រុក គ្រូបង្វឹក គ្រូ ជំនួយ ជាពិសេសក្មួយៗ ជាកីឡាករ-កីឡាការិនី នៅតែខិតខំពុះពាររាល់ការលំបាក ដើម្បីចូលរួមក្នុង ដំណើរការប្រកួតយ៉ាងសកម្ម រហូតដល់បានបញ្ចប់តាមកម្មវិធីដែលបានគ្រោងទុក ។
លោកស្រី ប្រធានមន្ទីរបាន បន្តទៀតថា ប្រតិភូដឹកនាំក្នុងការប្រកួតកីឡារួមមាន គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ចំនួន ៩៦នាក់ ស្រី៨នាក់ សរុបទូទាំងខេត្តមានក្រុមកីឡាចូលរួមចំនួន ២៥ក្រុម ប្រតិភូដឹកនាំក្រុង ស្រុក គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី សរុបរួមចំនួន ៣០៧នាក់ ស្រី ២៤នាក់ ។ក្នុងនោះមានវិញ្ញាសារប្រកួតជាច្រេីនដូចជា: ការប្រកួតបាត់ទាត់កុមារា,ចោលដុំដែក,លោតចម្ងាយ,លោតកម្ពស់,បាល់ទះ បាល់ទាត់ បុរស…,
ជាលទ្ធផលនៅថ្ងៃនេះក្រុមទទួលបានចំណាត់ថ្នាក់ក្នុងការប្រកួតបាលទាត់កុមារមាន:
-ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករមកពី បឋមសិក្សា អូរត្រជាក់ចិត្ត ស្រុកព្រៃនប់
-ជ័យលាភីលេខ២ បានទៅលើក្រុមកីឡាករមកពី បឋមសិក្សា កំពេញថ្មី ស្រុកស្ទឹងហាវ
-ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករមកពី បឋមសិក្សា ហ៊ុនសែន កំពង់សីលា ស្រុកកំពង់សីលា
ដោយឡែកលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា:រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ម៉ឺងម៉ាត់ ប៉ិនប្រសប់ និង ការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់ សម្តេចមហាបរវាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ លើវិស័យកីឡា ដែលជាវិស័យមានការរីកចម្រើនគួរឱ្យកត់សម្គាល់កីឡាតួនាទីយ៉ាងសំខាន់ទាំង នៅកម្ពុជា និងសកលលោកដោយកីឡា លបាននូវការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយ ឡើយ។ ក្នុងន័យនេះ ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹង ចំណងសាមគ្គីភាព និងមិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបាន ចូលរួម ជាក់ស្តែងជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួត កីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លើកទី ១២ ឆ្នាំ២០២៣ របស់កម្ពុជា បានបង្ហាញថា «កម្ពុជាប្រទេសតូចប្រទេសក្រក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រ» និងបង្ហាញពីកិត្យានុភាពជាតិទៅកាន់ពិភពលោកឱ្យស្គាល់កម្ពុជាកាន់តែ ច្បាស់។
លោកអភិបាលរងបានគូសបញ្ជាក់ទៀតថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យឆ្លើយតបតាមបរិបទរីក ចម្រើនរបស់សង្គមជាតិនោះ លោកបានធ្វេីការអំពាវនាវ និងស្នើដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល រួមស៊ីវិល អង្គការអន្តរជាតិ អង្គក ពាក់ព័ន្ធនានា សូមបង្កើន សូមបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុស ចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ជាពិសេសយុវជនឱ្យ មានសក្តានុពលគ្របដណ្តប់ ទាំងផ្នែកបរិមាណ និងគុណភាព ក្នុង គោលបំណងបង្កើនស្មារតីស្រឡាញ់ជាតិ មាតុភូមិ ការពង្រឹងសាមគ្គីភាព និងមិត្តភាព ដែលការណ៍នេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង ឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា ។ ក្នុងស្មារតីនេះ វិស័យអប់រំ កាយ និងកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារី របស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើ ផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយ ភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំង ប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌ជានិច្ច ។
ផ្សាយ:ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ
សៅ វាសនា(Harry VS)