អភិបាល​ខេត្ត​ព្រះសីហនុ​ និងលោកជំទាវ​ សេង​ សុមេត្តា​ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង​ អញ្ជើញ​ចូលរួមបើកព្រឹត្តិការណ៍ «សង្ក្រាន្តអ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរ​ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨។

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងលោកជំទាវ​ សេង​ សុមេត្តា​ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង រសៀលថ្ងៃទី​៥ ខែមេសា​ ឆ្នាំ២០២៥​ បាន​អញ្ជើញ​ដឹកនាំមន្ត្រីរដ្ឋបាលខេត្តចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តអ្នកកោះ ដើម្បីទេសចរណ៍កោះរ៉ុង» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និង​លោកជំទាវ​សេង​សុ​មេត្តា​ ក៏បានធ្វើការ សំណេះសំណាលជាមួយប្រជាពលរដ្ឋអ្នកកោះ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ​ និងចូលរួមលេងល្បែងប្រជាប្រិយ៍ខ្មែរ​ ព្រមទាំងរាំលេងយ៉ាងសប្បាយស្និទ្ធិស្នាលជាអ្នកកោះដែលបានមកចូលរួមលេងកម្សាន្តក្នុងពិធីសង្ក្រាន្ត​ ក្នុងនោះគេសង្កេតឃេីញមានការសម្តែងសិល្បៈ បុរាណ​ខ្មែរមានដូចជា របាំឆៃយ៉ាំ របាំជូនពរ របាំគ្រុឌ រាំវង្ស សារ៉ាវ៉ាន់ ឡាំលាវ និងមានលេងល្បែង ប្រជាប្រិយ៍ជាច្រើនផ្សេងទៀតមានដូចជា វាយក្អម លោតបារ​ផងដែរ។

 

ផ្សាយ:ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥

 

រូបថត:រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ

សៅ​ ​វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង