អភិបាលខេត្តព្រះសីហនពាក្យថា” ខ្មែរធ្វេីបាន “មានតែនៅក្នុងខេត្តព្រះសីហនុតែមួយគត់ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឆ្នាំ២០២៥.
(ខេត្តព្រះសីហនុ): ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ អញ្ជើញចូលរួមបិទការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ទីលានបាល់ទាត់សាលាអនុវិទ្យាល័យសម្តេចឳ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ការប្រកួតបាល់ទាត់មហាជនអស់រយៈពេលជាង ៤ខែ ចាប់ពី ខែធ្នូឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ដោយមាន ២៣ក្រុមចូលរួម ស្មើនឹង ៣១ប្រកួត ក្នុងនោះ ក្រុងព្រះសីហនុ មាន ១៤ក្រុម ស្រុកព្រៃនប់មាន ៦ក្រុម ស្រុកស្ទឹងហាវ ១ក្រុម និងស្រុកកំពង់សីលា ២ក្រុម និងមានប្រតិភូគ្រូបង្វឹក និងកីឡាករចំនួន ៦៩០នាក់។
+ចំណាត់ថ្នាក់លេខ១ ក្រុម Hurricane ទទួលបានថវិកា ៨លានរៀល ពានមួយ និងមេដាយមាសម្នាក់មួយគ្រឿង
+ចំណាត់ថ្នាក់លេខ២ ក្រុម SITC ទទួលបានថវិកា ៥លានរៀល និងមេដាយប្រាក់ម្នាក់មួយគ្រឿង
+ចំណាត់ថ្នាក់លេខ៣ ក្រុម Lagend FC ទទួលបានថវិកា ៣លានរៀល និងមេដាយសំរឹទ្ធម្នាក់មួយគ្រឿង
+ចំណាត់ថ្នាក់លេខ៤ ក្រុម អ.ម.ត វ័យចាស់ ទទួលបានថវិកាលេីកទឹកចិត្ត ១លាន២សែនរៀល.
ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញេីអោយកីឡាករទាំងអស់ត្រូវចាំថាពាក្យថា” ខ្មែរធ្វេីបាន “មានតែនៅក្នុងខេត្តព្រះសីហនុយេីងតែមួយគត់ ដូច្នេះយេីងត្រូវព្យាយាម ប្រឹងប្រែងហ្វឹកហាត់អភិវឌ្ឍន៍ខ្លួនឯងអោយក្លាយជាកីឡាករអាជីពលំដាប់ប្រទេស ដេីម្បីប្រកួតលេីក
ឆាកអន្តរជាតិ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានាបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជនជាពិសេសយុវជនឱ្យមានសក្តានុពលគ្របដណ្តប់ទាំងផ្នែកបរិមាណ និងគុណភាព ក្នុងគោលបំណងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ ការពង្រឹងសាមគ្គីភាព និងមិត្តភាពនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។
ផ្សាយ:ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(Harry VS)