សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានហាមឃាត់យុវជនមួយក្រុម ដែលបើកម៉ូតូនាំ ឡានពេទ្យដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ព្រោះវាអាចបង្ក គ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ ថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី នៅក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស «មរតក តេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។។
(ភ្នំពេញ):សម្តេចមហាបររធិបតីហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាពចូលរួម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតក តេជោ នៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និង មហាវិថីព្រះមុនីវង្ស ស្ថិត ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមនសមិទ្ធផលថ្មី “ស្ពានអាកាសមរតកតេជោ” នឹងអាចដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍នៅនឹងកន្លែង និងដើរតួជាចំណុចតភ្ជាប់ វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្លឹក នៃភាគខាងត្បូងរាជធានី ភ្នំពេញ ។ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងហ្មត់ចត់ នូវការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន ទាំងតាមផ្លូវអាកាស ផ្លូវគោក និង តាមផ្លូវទឹក ឱ្យមានភាពប្រទាក់ក្រឡា ដើម្បីគាំទ្រ និងជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការ សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានហាមឃាត់យុវជនមួយក្រុម ដែលបើកម៉ូតូនាំ ឡានពេទ្យដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ព្រោះវាអាចបង្ក គ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ។
សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកថា សកម្មភាពរបស់ យុវជនមួយនេះល្អ ដែលចង់ជួយសង្គម តែវាអាចធ្វើឲ្យ ប៉ះពាល់ និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅតាមផ្លូវ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានទុកឲ្យឡានសឺរ៉ែន និង នគរបាលជាអ្នកដឹកក្បួនវិញ។
ខ្ញុំសង្ឃឹមថា ក្រោយបញ្ជាក់របស់នាយករដ្ឋមន្ត្រី ក្រុម យុវជនទាំងនោះ នឹងផ្អាកសកម្មភាពរបស់ខ្លួន ព្រោះ អាចបង្កហានិភ័យ និងគ្រោះថ្នាក់នៅតាមដងផ្លូវប៉ះពារ ដល់អ្នកធ្វើដំណើរផ្សេងទៀត ព្រោះតែបើកជ្រៃតាមផ្លូវ។
ផ្សាយ:ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥
រូបថត:STPM
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)