អភិបាលខេត្តព្រះសីហនុ​ អញ្ជើញ​ចូលរួមអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញសំណេះសំណាលសួរសុខទុក្ខ នាយនាវី និងពលនាវិក កងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹកកោះពូលូវ៉ៃលេខ៥​ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ​ មុនឱកាសថ្ងៃសង្រ្កាន្តប្រពៃណីខ្មែរចូលមកដល់។


(ខេត្តព្រះសីហនុ)​: កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក អមដំណេីរ​ដោយ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញចុះសួរសុខទុក និងសំណេះសំណាល នាយនាវី និងពលនាវិក កងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹកកោះពូលូវ៉ៃលេខ៥​ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងប្រតិភូ ដែលបានចូលរួម ចុះសួរសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ពរបស់យើងនាពេលនេះ ព្រមទាំងបាននាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភជូនកងទ័ពដែលប្រចាំការនៅតាមបណ្តាកោះក្នុងភូមិសាស្រ្តខេត្តព្រះសីហនុនាពេលនេះ។

ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ បានគូសបញ្ជាក់ថា ថ្ងៃនេះគឺជាលើកទី១​ ដែលឯកឧត្តមផ្ទាល់បានមកជួបជុំ​ សួរសុខទុក្ខ សំណេះសំណាល​ និងស្វែងយល់ពីតម្រូវការ ក៏ដូចជាសំណូមពរមួយចំនួនរបស់នាយ នារី និងពលនាវិកដែលឈរជើងការពារនៅតាមបណ្តាកោះក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ក្នុងការ ជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពរបស់យើងដែលឈរជើងនៅតាម បណ្តាកោះក្នុងខេត្តព្រះសីហនុ ព្រោះយើងក៏ត្រូវការគិតគូរពី តម្រូវការចាំបាច់សម្រាប់កងទ័ពដែលនៅតាមតំបន់ដាច់ស្រយាល ផងដែរ។

នៅក្នុងឱកាសសំណោះសំណាលសួរសុខទុក្ខ ក៏ដូចជាមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥​ ខាងមុននេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បាននាំយកថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភដល់នាយនាវី និងពលនាយវិកមួយចំនួនរួមមាន៖

១-បញ្ជាការដ្ឋានការពារកោះឆ្នេរ ១០,០០០,០០០រៀល ២-កងការពារកោះពូលូវៃលេខ៥ ១០,០០០,០០០រៀល ៣-យោធិនឈរជើងកោះពូលូវៃលេខ៥ ចំនួន ៦៦នាក់ ក្នុងម្នាក់ ១០០.០០រៀល

៤-កងការពារកោះរ៉ុង លេខ១ ចំនួន ៣៧នាក់ ក្នុងម្នាក់ ១០០.០០រៀល

៥-កងការពារ កោះតាងលេខ៣ ចំនួន ៤២នាក់ ក្នុងម្នាក់ ១០០.០០០រៀល

៦-កងការពារកោះរ៉ុងសន្លឹមលេខ៤ ចំនួន ៤២នាក់ ក្នុងម្នាក់ ១០០.០០០រៀល

៧-គ្រួសារកងទ័ពចំនួន ៩នាក់ ក្នុងម្នាក់ ១០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមានដូចជា៖ ១.ត្រីឆ្លើចំនួន ១០០គីឡូក្រាម ២.ត្រីងៀតចំនួន ១០០គីឡូក្រាម ៣.ផ្អកចំនួន ៥០គីឡូក្រាម ៤.ប្រហុកចំនួន ៥០គីឡូក្រាម ៥.មី កំប៉ុងចំនួន ១០កេសធំ ៦.ត្រីខកំប៉ុងចំនួន ៥កេសធំ ៧.ស្រាបៀរ ចំនួន ១៦០កេស និងមានថវិកា និងសម្ភារៈរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក មួយចំនួនបន្ថែមទៀតផងដែរ៕​

 

ផ្សាយ:ថ្ងៃទី​៨ ខែមេសា​ ឆ្នាំ២០២៥

រូបថត:រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ​

សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង