សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមប្រកាសសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្ត ទាំងបួន នៅភូមិភាគឦសាន”.
(ភ្នំពេញ):ក្នុងឱកាសនោះ សម្តេចមហាបររធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា ការដាក់ចេញកម្មវិធីនេះក្នុងគោលដៅជំរុញ ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងបណ្តាខេត្តភាគ ឦសាន តាមរយៈការជំរុញ វិនិយោគឯកជន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យ កាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។
ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពី «សមិទ្ធផល ១ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទំ ៧ នៃ រដ្ឋសភា» កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤, សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំ និង ការចង្អុលបង្ហាញដ៏ ខ្ពង់ខ្ពស់ ដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ.) ឲ្យពិនិត្យ និង រៀបចំ «កម្មវិធីពិសេស» នេះ ដើម្បីសិក្សា និង រៀបចំគោលនយោបាយលើកទឹកចិត្តពិសេស ក្នុងគោលដៅជំរុញវិនិយោគឯកជន ឆ្ពោះ ទៅ ភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ។
កម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល» នេះ កើត ចេញពី មហិច្ឆតា ចង់ជំរុញបង្កើននូវសកម្មភាព សេដ្ឋកិច្ច ដល់បណ្តាខេត្តដែលស្ថិតនៅឆ្ងាយ ពី មជ្ឈមណ្ឌលកំណើន ក៏ដូចជា ដើម្បីធ្វើពិពិធ កម្មសេដ្ឋកិច្ច តាមតំបន់ និង តាមវិស័យ ។ ក្នុង ការរៀបចំ «កម្មវិធីពិសេស» នេះ, រាជរដ្ឋាភិបាល មានគោលបំណងបង្កើនការងារ និង សកម្មភាព ធុរកិច្ច ស្របតាម គំរូនៃការអភិវឌ្ឍសេដ្ឋកិច្ច នៅនឹងកន្លែង និង គន កំណើនសេដ្ឋកិច្ច ដឹកនាំ ដោយវិស័យឯកជន (Private Sector-led Growth Model) ។
ផ្សាយ:ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥
រូបថត&អត្ថបទដកស្រង់ពី:STPM ផេក
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)