ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តជាពិសេស លេីគម្រោងវិនិយោគចំនួន ១៨គម្រោងទូទាំងខេត្ត មានទុនវិនិយោគសរុប ២០៥លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៥គម្រោង និងគម្រោងថ្មីចំនួន ១៣គម្រោង.

(ខេត្ត​ព្រះសីហនុ)​:យោងតាមប្រសាសន៍របស់លោក​ ឃាង ភារម្យ​ នាយកទីចាត់ការ​ផែនការវិនិយោគខេត្តព្រះសីហនុ​ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥​នេះ​ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស គម្រោងវិនិយោគចំនួន ១៨គម្រោង មានទុនវិនិយោគសរុប ២០៥លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៥គម្រោង និងគម្រោងថ្មីចំនួន ១៣គម្រោង និងអាចបង្កើតការងារប្រមាណ ២ ៩១៦កន្លែង ជាអាទិ៍ រោងចក្រស្ល និងកែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និងស្ថានីយទូរទស្សន៍។

 

សូមជម្រាបជូនថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត គម្រោងវិនិយោគបានចំចំនួន ២៨៧គម្រោង មានទុនវិនិយោគសរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិក។

 

ផ្សាយ​:ថ្ងៃទី​៩ ខែមេសា​ ឆ្នាំ២០២៥

ប្រភព​:នាយកទីចាត់ការផែនការវិនិយោគសាលាខេត្តព្រះសីហនុ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ​

សៅ​ វាសនា(Harry ​VS)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង