សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច សម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក.

(ភ្នំពេញ)​: ក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ដែលនឹងត្រូវដឹកនាំ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ ចូល មានភារកិច្ចក្នុងការសម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក, សម្របសម្រួល និង ជំរុញការវិនិយោគរបស់សហរដ្ឋអាមេរិកនៅ កម្ពុជា, សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំសហរដ្ឋអាមេរិក និងសភា ពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា, សិក្សា វាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃ លទ្ធផលការងារជូនប្រមុខរាជររដ្ឋាភិបាល។

ក្រុមការងារចំពោះកិច្ចសម្របសម្រួល ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិកនេះ គឺរៀបចំឡើងក្រោម ការដឹកនាំ និងគិតគូរយ៉ាងច្បាស់លាស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធ របស់សហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះ អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេស់ជំរុញការ វិនិយោគ និងលើកកម្ពស់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។

 

ផ្សាយ​:ថ្ងៃទី​១០ ខែមេសា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​

សៅ​ ​វាសនា​(Harry​VS)​

 

ព័ត៌មានដែលជាប់ទាក់ទង