សេចក្តីបំភ្លឺព័ត៌មាន|ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការ ដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមជម្រាបជូនសាធារណជនពាក់ព័ន្ធគេហទំព័រ ឈ្មោះ Veasna Newspaper ដែលបាន ផ្សព្វផ្សាយវីដេអូ កាមេរ៉ាសុវត្ថិភាព ករណី បុរស ពីរនាក់ ជិះម៉ូតូធ្វើសកម្មភាពលួចស្រាបៀ ផ្ទះលក់ ចាប់ហួយ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុង តាខ្មៅ។

(ខេត្ត​កណ្តាល)​: ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយ ត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ខាងលើ បាន ០១នាក់ ៖

– ករណី អំពើលួច (ស្រាបៀរ និងទូរសព្ទដៃ)

-កើតហេតុ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ វេលា ម៉ោង ១៩:៣០នាទី

-នៅចំណុច៖ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុង តាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ ០១នាក់៖ មិនស្គាល់ឈ្មោះ មិនបាន មកដាក់ពាក្យបណ្ដឹង មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្ភារបាត់បង់៖ ស្រាបៀ ABC ចំនួន០២កេស។

ជនសង្ស័យចំនួន០២នាក់៖

១-ឈ្មោះ មហាម៉ាត់ សេនណុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

– ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០៦ខែ ករណីអំពើលួច។

-ជនសង្ស័យមានសារធាតុញៀននូវក្នុងទឹកនោម វិជ្ជមាន (+)។

២-ឈ្មោះ ហៅក្រៅ ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន)។

វត្ថុតាងចាប់យក៖ ទូរសព្ទចំនួន០២គ្រឿង (ម៉ាក Samsung មួយគ្រឿង និងម៉ាក OPPO មួយ គ្រឿង)។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា ខ្លួននិង បក្ខពួកម្នាក់ទៀតឈ្មោះ ញ៉ាញ់ ពិតជាបាននាំគ្នា ធ្វើសកម្មភាពលួចស្រាបៀរ ABC របស់គេនៅចំណុច ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ប្រាកដមែន តែ ស្រាបៀរនោះពួកគាត់បានយកទៅលក់បានមួយ កេសតម្លៃ ២០ដុល្លារ យកលុយស៊ីចាយអស់ហើយ។ ចំណែកទូរសព្ទម៉ាក OPPO ពួកគាត់លួចនៅម្តុំគ ស្ពាន់វត្តព្រែកសំរោង រីឯទូរសព្ទ Samsung ពួកគាត់ លួចនៅភូមិលេខ២ សង្កាត់ស្វាយរលំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប តាមការគួរ។

 

ផ្សាយ:ថ្ងៃទី​១១ ខែមេសា​ ឆ្នាំ២០២៥

ប្រភព​:ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង