ទីតាំងផលឹតស្រាក្លែងក្លាយមួយកន្លែង ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ចុះត្រួតពិនិត្យ និងឆែកឆេរ ស្ថិតនៅ ឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។
(ភ្នំពេញ): នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ អនុវត្តតាម បទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែល មានការដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ពីសំណាក់លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ រងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែន និងលោកវរសេនីយ៍ឯក ឃឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះសហការជាមួយកម្លាំងអធិការនគរបាលខណ្ឌច្បារអំពៅនិង មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ អនុវត្តក្រោម ការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ស្ថិតនៅ ឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។
ក្រោយពីការត្រួតពិនិត្យបានរកឃើញមានផលិតផលស្រា ក្លែងក្លាយ ជាច្រើនប្រភេទ រួមឧបករណ៍ សម្ភារៈ ស្រា សម្រាប់ លាយ និងសំបកដប កេសទទេ សម្រាប់ច្រកចូលទៅតាមប្រភេទ ដបស្រា មានម៉ាកល្បី របស់ក្រុមហ៊ុននានា ដែលរួមាន ស្រា សម្រាប់លាយ២៨៩កេស ស្មើនឹង ៣៣៩៦ដប ស្រាក្លែងក្លាយ ចំនួន ៨០កេស ស្មើនឹង ៩១៦ដប ឧបរកណ៍កែច្នៃ សំបកដប និង កេសទទេ មួយចំនួនទៀត។
វត្ថុតាងស្រា ក្លែងក្លាយទាំងនោះ ត្រូវបានលោកស្រីព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅ អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត ដោយឡែកសំបកដប និងកេសទទេ បានរក្សាទុកនៅទីតាំងដដែល ហើយត្រូវបានផ្លុំបេសៀលបិទទីតាំងជាបណ្តោះអាសន្ន៕
ផ្សាយ:ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥
ប្រភព:ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)