រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ដឹកនាំដោយ​ ឯកឧត្តម​ ម៉ាង​ សុី​ណេត​ និងលោកជំទាវ​ រៀបចំសូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាល ជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥​​

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ​ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥​ អញ្ជើញចូលរួមសូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាល ជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.

ឯកឧត្តម ម៉ាង ស៊ីណេត ឆ្នាំថ្មីនេះយើងសង្ឃឹមជឿជាក់ នឹងបន្តនូវ សាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីចូលរួមដឹក

នាំកសាងខេត្តព្រះសីហនុ ឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនបន្តទៅមុខទៀតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំដ៏បុិនប្រសព្វនិងឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់ជំរុញទិសដៅអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាខេត្តដែលមានតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០

ឯកឧត្តម​អភិបាល​ខេត្ត​ ក៏សូមជូនពរសម្រាប់ឆ្នាំថ្មី សុំឱ្យមន្ត្រីរបស់យើង និងបងប្អូននិវត្តន៍ជនទាំងអស់សូមអោយមានសុខភាពល្អ កាយ សម្បទាមាំមួន កម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃទទួលបានជោគជ័យ គ្រប់ភារកិច្ចទាំងអស់គ្នា៕

 

ផ្សាយ​:ថ្ងៃទី​១៣ មេសា​ ឆ្នាំ២០២៥

រូបថត:រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ

សៅ​ វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង