ទូក លោក សាន់ សុះ អភិបាលរងស្រុកបូរីជលសារ ជិះ បានជួបឧបទ្ទវហេតុបុកគ្នាបណ្តាលអោយពលរដ្ឋ ម្ខាងទៀតរងគ្រោះ ធ្ងន់ស្រាល២នាក់កំពុងសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ(នៅមានវីដេអូរបន្ថែមផ្សាយបន្ត).
(តាកែវ)៖ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ នេះ មានឧបទ្ទវហេតុករណីគ្រោះថ្នាក់បើកទូកបុកគ្នា រវាងទូក ដែលមាន លោក សាន់ សុះ អភិបាលរងស្រុកបុរី ជលសារ ជិះ បានបុកគ្នាជាមួយនឹងទូកប្រជាពលរដ្ឋ បណ្តាលអោយទូកពលរដ្ឋម្ខាងទៀត រងគ្រោះ ធ្ងន់ ស្រាល២នាក់ក្នុងនោះ ដោយមានសភាពធ្ងន់ធ្ងរម្នាក់ បានបញ្ជូនបន្តពីមន្ទីរពេទ្យបង្អែកខេត្តតាកែវមកកាន់ មន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ កំពុងសង្គ្រោះបន្ទាន់ និងវះកាត់នៅមន្ទីរពេទ្យរុស្សី ចំណែកម្នាក់ទៀតសម្រាក ព្យាបាលនៅមណ្ឌលសុខភាព បន្ទាប់មកបញ្ជូនមក ពេទ្យខេត្តនិងកំពុងតាមដានបន្តមិនទាន់ដឹងពីស្ថានភាព នៅឡើយ។
បើតាមប្រភពពីជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យបានឲ្យអ្នកសារព័ត៌មានយើងដឹងថា ទូកជនរងគ្រោះកំពុងបើកជិតដល់ផ្លូវកែវ ឃើញទូក ម្ខាងទៀតបើកមិនបង្អង់ល្បឿនឡើយទោះបីជា ខាង ទូកជនរងគ្រោះ ឡើងឈរស្រែកនិងធ្វើសញ្ញា អោយ បង្អង់ល្បឿនយ៉ាងណាក៏ដោយ ទីបំផុតទូកដែលមាន លោក សាន់ សុះ អភិបាលរងស្រុកបូរីជលសារ បាន បុកទូកជនរងគ្រោះយ៉ាងពេញទំហឹង ហើយនៅមិន ពន្លត់ម៉ាស៊ីនទៀតបន្តបុករះតាំងពីមុខរហូតដល់ក្រោយ បណ្តាលអោយមានអ្នករបួសពីបីនាក់ត្រូវបានបងប្អូន ជនរងគ្រោះបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យរៀងៗខ្លួន។
អ្នករងរបួសទាំង៣នាក់ មានឈ្មោះ ១- ហ៊ឹម រេ ភេទ ប្រុស អាយុ៤២ឆ្នាំ កំពុងសំរាកសង្គ្រោះបន្ទាន់និង វះកាត់នៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ ២-ឈ្មោះ មើ ត ភេទ ប្រុស អាយុ២៦ឆ្នាំជាអ្នកបើកទូករងរបួសស្រាល ចំណែកទូកភាគីម្ខាងទៀតមានលោក សាន់ សុះ អភិបាលរងស្រុកបូរីជលសារ និងអ្នកបើកទូកឈ្មោះ ម៉ាត់ មិនមានរងរបួសទេ។ភាគីទាំងអស់មានទីលំនៅ ស្ថិតនៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសា ខេត្តតាកែវដូចគ្នា។
ក្រោយកើតហេតុភាគីជនរងគ្រោះបានទៅដាក់ពាក្យ បណ្ដឹងនៅប៉ុស្តិ៍នគរបាលឃុំគោកពោធិ៍ដើម្បីរង់ចាំការ ដោះស្រាយតាមនិតិវិធី៕
ផ្សាយ:ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥
ប្រភព:បណ្ឌិត ហ៊ុន មករា
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)