នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន 2គ្រឿង បានចូលចតនៅ កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម​ ក្រុង​កំពង់​សោម​ នៃខេត្ត​ព្រះសីហនុ​ ដោយសុវត្ថិភាព​​។(មានវីដេអូ).

(ខេត្ត​ព្រះសីហនុ)​: នៅ​រសៀលថ្ងៃទី 19 ខែមេសា ឆ្នាំ2025​ នេះ នាវាកងស្វ័យការពារជើងទឹកជប៉ុន ចំនួន 2គ្រឿង បានចូលចតនៅ កំពង់ផែ​មូលដ្ឋាន​សមុទ្រ​រាម​ ក្រុង​កំពង់​សោម​ នៃខេត្ត​ព្រះសីហនុ​ ដោយសុវត្ថិភាព។

យោងតាមប្រភពពីទីបញ្ជាការជួរមុខបានអោយដឹងថា នាវាទាំងពីរគ្រឿងនេះគ្រោងនឹងទស្សនកិច្ចនៅខេត្ត​ព្រះសីហនុ​រយៈពេល 4ថ្ងៃ ចាប់ពីថ្ងៃទី19ដល់ ថ្ងៃទី22 ខែមេសា ឆ្នាំ២០២៥ ក្នុងនោះដែរក៏មានការធ្វេីលំហាត់ល្បាតរួមគ្នា ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅពេលចាកចេញផងដែរ។

នាវានេះដឹកនាំប្រតិភូដោយលោកវរនាវីឯក SHINSUKE AMANO មេបញ្ជាការកងពលធំបោសសំអាតមីនលេខ 3 ។
+លក្ខណៈបច្ចេកទេសនាវា÷

1-នាវាឈ្មោះ JS BUNGO (MST-464)
-បណ្តោយ 141 ម៉ែត្រ
-ទទឹង 22 ម៉ែត្រ
-ជម្រៅទឹក 5.4 ម៉ែត្រ
-ទម្ងន់ផ្ទុក 5700 តោន
-នាវិកចំនួន 135 នាក់
-មេបញ្ជាការនាវាលោក វរនាវីទោ TANAKA KOUJI

2-នាវាឈ្មោះ JS ETAJIMA (MSO-306)
-បណ្តោយ 67 ម៉ែត្រ
-ទទឹង 11 ម៉ែត្រ
-ជម្រៅទឹក 2.7 ម៉ែត្រ
-ទម្ងន់ផ្ទុក 690 តោន
-នាវិកចំនួន 53 នាក់
-មេបញ្ជាការនាវាលោក វរនាវីត្រី ODA TAKAYUKI

 

ផ្សាយ​:ថ្ងៃទី​១៩ ខែមេសា​ ឆ្នាំ២០២៥

រូបថត​:មូលដ្ឋានសមុទ្ររាម

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ប្រចាំ​ខេត្ត​ព្រះសីហនុ

សៅ ​វាសនា​(Harry ​VS)

 

ព័ត៌មានដែលជាប់ទាក់ទង