ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងត្រូវជាឪពុកបង្កើត ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណភាពនៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ខណៈពិធីគោរពវិញ្ញាណក្ខន្ធ បាន ធ្វើនារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅ វត្ថុបញ្ចកែវមុនីឫស្សីសាញ់ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អ្នកតំណាង រាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងត្រូវជាឪពុកបង្កើត ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។
ឯកឧត្តម សុខ សំអុល បានទទួលមរណភាពនៅ ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលា ម៉ោង ១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយ ជរាពាធ។
សពឯកឧត្តម សុខ សំអុល ត្រូវបានតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បន្នតាមប្រពៃណីសាសនា នៅវត្តបញ្ហាកែវ មុនីឫស្សីសាញ់ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ផ្សាយ:ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)