ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញដឹកនាំ គណៈប្រតិភូចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងត្រូវជា ឪពុកបង្កើតឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំ គណៈប្រតិភូចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងត្រូវជា ឪពុកបង្កើតឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន។
ឯកឧត្តម សុខ សំអុល បានទទួលមរណភាពនៅ ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលា ម៉ោង ១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយ ជរាពាធ។
សពឯកឧត្តម សុខ សំអុល ត្រូវបានតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បន្នតាមប្រពៃណីសាសនា នៅវត្តបញ្ហាកែវ មុនីឫស្សីសាញ់ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ផ្សាយ:ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥
រូបថត:ខឹម សុវណ្ណារ៉ា
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)