ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈ អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើល ការភ្ញាស់ពងទាកូន និង ពងទាសាប របស់ សហគមន៍ពងទាស្រែរនោង ស្ថិតនៅឃុំ ស្រែរនោង ស្រុកត្រាំកក់​ ​ខេត្តតាកែវ​។​

(ខេត្ត​តាកែវ)​:ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈ អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើល ការភ្ញាស់ពងទាកូន និង ពងទាសាប របស់ សហគមន៍ពងទាស្រែរនោង ស្ថិតនៅឃុំ ស្រែរនោង ស្រុកត្រាំកក់ ដោយមានការចូលរួមអមដំណើរ​

ពីសំណាក់ លោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក កេត ម៉ៅ អភិបាលស្រុក ត្រាំកក់ និង អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ និង សហគមន៍ផងដែរ។

យោងតាមការបញ្ជាក់ របស់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅ សហគមន៍ភ្ញាសពងទា ស្រែរនោង មានចំនួន ២២ទីតាំង ក្នុងនោះភ្ញាស់ដោយអង្កាម មានចំនួន ៣ទីតាំង ភ្ញាស់ពាក់កណ្តាលស្វ័យប្រវត្តិ មាន ចំនួន ៧ទីតាំង និងភ្ញាស់ដោយខ្សែភ្លើង មាន ចំនួន ១២ទីតាំង ដោយធ្វើការផលិតពងទាកូន និងពងទាសាប សម្រាប់ទៅផ្គត់ផ្គង់លើទី ផ្សារ មានចន្លោះចាប់ពី ២០ម៉ឺនគ្រាប់ ទៅ ២៥ម៉ឺនគ្រាប់ ក្នុងមួយថ្ងៃ។

លោកអភិបាលស្រុក បាន បន្ថែមថា នៅក្នុងនោះ សហគមន៍ ក៏មានហ្វូងទា ចំនួនជាង ៤៥ម៉ឺនក្បាល ដែលសម្រាប់ផ្គត់ផ្គង់ ពងជាប្រចាំថ្ងៃដល់ សហគមន៍ ដើម្បីផលិត ជាពងទាកូន និង ពងសាប សម្រាប់លក់លើទីផ្សារ ផងដែរ ៕

 

ផ្សាយ​:ថ្ងៃទី​២៣​ ខែមេសា​ ឆ្នាំ២០២៥

រូបថត​:ឯ.ឧ​ វុី​ សំណាង​(ឆាណែល)

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង