លោក មីន ចាន់ធី ប្រធានសមាគមយុវជនសម្ព័ន្ធ សារព័ត៌មានដើម្បីសន្តិភាព (ស ស យ ស ស ) បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹងក្រុមការងារសមាគមសមាជិកសមាជិកា មកជូនដំណើរ ឯកឧត្តម សុខ សំអុល ត្រូវជាឪពុកបង្កើតឯកឧត្តម សុខ ប្រសិទ្ធ ជាលើកចុងក្រោយនៅយប់ ថ្ងៃ ពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:០២នាទី.
លោក មីន ចាន់ធី ប្រធានសមាគមយុវជនសម្ព័ន្ធ សារព័ត៌មានដើម្បីសន្តិភាព (ស ស យ ស ស ) បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹងក្រុមការងារសមាគមសមាជិកសមាជិកា មកជូនដំណើរ ឯកឧត្តម សុខ សំអុល ត្រូវជាឪពុកបង្កើតឯកឧត្តម សុខ ប្រសិទ្ធ ជាលើកចុងយប់ ថ្ងៃ ពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:០២នាទី។
ក្នុងឱកាសនោះដែរក៏មានការ អញ្ជើញចូលរួមជាអធិបតី ផ្តល់ភ្លើងបូជា ជូនដំណើរ ជា លើកចុងក្រោយ ពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម ផ្តល់ភ្លើងបូជាជូនដំណើរ ឯកឧត្តម សុខ សំ អុលជាលើកចុងក្រោយ។
ឯកឧត្តម សុខ សំអុល លាប្រពន្ធ លាកូនចៅ លាបងប្អូន លាញាតិសណ្តាន ប្រុស ស្រី និងប្រទេសជាតិ ទាំងមូលហើយ ។ សពឯកឧត្តម សុខ សំអុល ត្រូវបានតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅវត្តបញ្ហាកែវ មុនី ឫស្សីសាញ់ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ឯកឧត្តម សុខ សំអុល បាន ទទួលមរណភាព កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។
ផ្សាយ:ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)