សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តគិរីជលសាកោះរ៉ុង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
(ខេត្តព្រះសីហនុ): សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តគិរីជលសាកោះរ៉ុង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងពិធីបញ្ចុះខណ្ឌសីមានេះដែរ ក៏មានការអញ្ជេីញចូលរួមសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ លោកអ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អភិបាលខេត្ត អភិបាលខេត្តរង ប្រធានមន្ទីរ តំណាងខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ លោក លោកស្រីពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ទូទាំងខេត្តព្រះសីហនុ ក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការសាងសង់ព្រះវិហារវត្តគិរីជលសាកោះរ៉ុង ស្ថិត នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ហើយបានរៀបចំពិធី ក្រុងពាលីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ជំទាវ ញ៉ែម សាខន ស ខេង។ ព្រះវិហារនេះ មានទទឹង ១២,៦០ ម៉ែត្រ និងបណ្តោយ ២៤ ម៉ែត្រសាង
សង់លើខឿនប្រទក្សិណ ទទឹង ៣៣,៣០ម៉ែត្រ បណ្តោយ ៧៤,៧ម៉ែត្រ រួមជាមួយនឹងសមិទ្ធផលថ្មីៗជា ច្រើនទៀត ដែលមានការដំាដើមឈើ អណ្តូងទឹក ស្ថាបនា ផ្លូវបេតុងជាដើម ចំណាយថវិកាប្រមាណ
២.៦៦៤.៤១៧ដុល្លារ។ ជាមួយគ្នានេះ ចំពោះការចាក់បំពេញដីឈូសឆាយផ្លូវនៅផ្នែកខាងមុខ និងជុំវិញបរិវេណ វត្ត គឺជាការចូលរួមចំណែកដោយសទ្ធាជ្រះថ្លារបស់ក្រុម ហ៊ុន រ៉ូយ៉ាល់គ្រុប។
ថវិកាដែលបានចំណាយសម្រាប់ការសាងសង់ព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តគិរីជលសាកោះរ៉ុង កើតចេញពីសទ្ធាជ្រះថ្លារបស់សម្តេច ក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ព្រម ទាំងបុត្រាបុត្រី និងក្រុមគ្រួសារ រួមទាំងសប្បុរសជនជាតិ និងអន្តរជាតិ និងពុទ្ធបរិស័ទជិតឆ្ងាយទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ដោយឡែក សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ថាព្រះវិហារ បានកសាងរួចរាល់ជាស្រេច និងបានប្រារព្ធពិធីសម្ពោធឆ្លងនានាក្នុងថ្ងៃនេះ នៅមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ គឺតម្រូវឱ្យអាជ្ញាធរ ខេត្ត ក្រុង ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមក្នុងការកសាងនៅក្នុងទីអារាមវត្តគីរីជលសាកោះរ៉ុងនេះ បន្ថែមទៀត ដូចជា របង សួនច្បារ និងរូបសំណាក់ សមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីឱ្យវត្តអារាម ជាកន្លែងជាទី គោរពសក្ការៈរបស់ពុទ្ធបរិស័ទមានកន្លែងសមរម្យ និងចូល រួមលើកកម្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរវប្បធម៌ នៅ លើក្រុងកោះរ៉ុងនេះផងដែរ។
សូមបញ្ជាក់ផងដែរថាពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តគីរីជលសាកោះរ៉ុងគឺមានរយះពេលបីថ្ងៃចាប់តាំងពីថ្ងៃទី២៤-២៦ មេសា ឆ្នាំ២០២៥.
ផ្សាយ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)