ផ្សាយចេញនៅថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០២២
ខណ្ឌសែនសុខ: នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទីតាំង ណេត បង្កប់ចាក់បាល់មួយកន្លែង កំពុងតែលួចលាក់បង្កបង្កើតល្បែងស៊ីសងខុសច្បាប់ យ៉ាងគឃ្លើនពេញមូលដ្ឋាន។
តាមប្រភពព័ត៌មានបានឱ្យដឹងតៗគ្នាថា ទីតាំង ល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធ ណេត បង្កប់ចាក់បាល់ខាងលើនេះ បានបើកដំណើរការដោយរលូន ដោយមិនរំខាន ដែនសមត្ថកិច្ច និងមន្ត្រី សូម្បីតែបន្តិច
ប្រជាពលរដ្ឋ និងអង្គការ សង្គមស៊ីវិល កំពុងរងចាំមើលថា :..លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ហើយនិងលោក ហួរ ម៉េងវ៉ាង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់វិធានការចុះបង្ក្រាបទប់ស្កាត់ទីតាំងបទល្មើសខាងលើនេះ ដែលឬទេ?
ល្បីល្បាញមិនដាច់ពីម៉ាត់ ថាទីតាំង ណេត បង្កប់ ចាក់បាល់ល្បែងស៉ីសង សម័យ ២០២២ ខាងលើ មានខ្នងបង្អែក ដ៏រឹងមាំ អ្នកណាៗ ក៏មិនហ៊ានប៉ះ ទីណាមានល្បែងស៉ីសង ទីនោះ និងក្លាយជា តំបន់អសន្តិសុខ នា ពេលខាងមុខ គោនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល យកមកអនុវត្ត មានប្រសិទ្ធភាព ដែលឬទេ? នៅខណ្ឌ សែនសុខ
ប្រជាពលរដ្ឋ និងអង្គការសង្គម ស៉ីវិល កំពុងរងចាំមើលថាតើឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ធ្លាប់កើន រំលឹក ក្នុងករណី ការចុះបង្ក្រាប ទីតាំងអ្មកញៀនល្បែង គ្រប់ប្រភេទ ទាំង១៤ខណ្ឌ ដើម្បីរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ តាមបទបញ្ជា 006 របស់អគ្គស្នងការ នគរបាល ជាតិនៃក្រសួងមហាផ្ទៃ មានវិធានការ យ៉ាងណាវិញចំពោះ ទីតាំងក្រុមញៀនល្បែង
ប្រជាពលរដ្ឋ និងអង្គការ សង្គមស៊ីវិល កំពុងរងចាំមើលថា តើ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងលោក ហួរ ម៉េង វ៉ាងអធិការ ខណ្ឌសែនសុខ មានសមត្ថភាព ក្នុងការចុះបង្ក្រាប ទីតាំង ទាំងនោះ ដែលឬទេ?
ក្រុមការងារអ្នកសារព័ត៌មាន យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ admin