នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ០១គ្រឿង លេខ២៦១ បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-វៀតណាម និងប្រជុំដកបទពិសោធន៍ការងារល្បាតរួមជាមួយកងទ័ពជេីងទឹកកម្ពុជា។
-អរគុណសន្តិភាព!
-អរគុណនយោបាយឈ្នះ ឈ្នះ!
-ដឹងគុណស្ថាបនិកមគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥
វេលាម៉ោង ១៦:២០នាទី នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ០១គ្រឿង លេខ២៦១ ដឹកនាំដោយ វរនាវីឯកបំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម(ផែលេខ២)។
ក្នុងដំណើរអញ្ជើញមកចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ និងដំណើរទស្សនកិច្ចរបស់ប្រតិភូបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។
នៅរសៀលថ្ងៃដដែលគណៈប្រតិភូបញ្ជាការដ្ឋានតំបន់៥ ដឹកនាំដោយវរនាវីឯក បំរ៉ុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម និងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការ មូលដ្ឋានសមុទ្ររាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-វៀតណាម៕
នាវារបស់វៀតណាមនេះ គឺជានាវាបរទេសទី២ហើយដែលត្រូវបានអនុញ្ញាតឱ្យចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម(ផែលេខ២) ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
*លក្ខណៈបច្ចេកទេសនាវា HQ ២៦១
-មានបណ្ដោយ ៤៩.៥៦ម៉ែត្រ
-ទទឹង ៩.២ម៉ែត្រ
-ទម្ងន់ ផ្ទុក ៣៧៥តោន
-ជម្រៅទឹក ២.៣ម៉ែត្រ
-នាវិក ៣៧នាក់
-មេបញ្ជាការនាវា លោកវរនាវីត្រី ង៉ូ ក្វាងគឿង
ផ្សាយ:ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥
ប្រភព:មូលដ្ឋានសមុទ្ររាម
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តព្រះសីហនុ.
សៅ វាសនា(HarryVS)