នារសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម បានដឹកនាំប្រតិភូចូលរួមប្រជុំជាមួយក្រសួងមុខងារសាធារណៈ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ ប្រចាំការ និងជាប្រធានក្រុមការងារកំណែទម្រង់មុខងារប្រព័ន្ធបៀវត្សរបស់រាជរដ្ឋាភិបាល តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត វិទ្យាសា្ថនតេជោបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល តាមរយៈប្រព័នវីដេអូអនឡាញ ។

ព័ត៌មានដែលជាប់ទាក់ទង