រដ្ឋបាលខេត្តមណ្ឌលគិរីចេញ សេចក្ដីប្រកាសព័ត៌មាន អត់លេខ ធ្វើអោយមហាជន មានការភាន់ច្រឡំ

ចេញផ្សាយ នៅថ្ងៃទី ០៦ខែ ឧសភាឆ្នាំ២០២២

អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនដល់គ្រប់បណ្តាអង្គភាពនិងភ្នាក់ងារសារព័ត៌មាន បណ្តាញសារព័ត៌មាន បណ្តាញទំនាក់ទំនងសង្គម និងសាធារណជនទាំងអស់ជ្រាបថា ៖ ថ្មីៗនេះ មានការកាត់ត និងចាក់ផ្សាយនូវប្រសាសន៍របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស នៅទីស្នាក់ការត្រពាំងឆ្មារ នៃដែនជម្រកសត្វព្រៃស្រែពក ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅ។

ការចាក់ផ្សាយនេះ បានធ្វើឱ្យគ្រប់បណ្តាញសារព័ត៌មាន បណ្តាញផ្សព្វផ្សាយបណ្តាញទំនាក់ទំនងសង្គម និងសាធារណជនមានការភាន់ ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំខេត្ត ។

នៅក្នុងប្រសាសន៍របស់ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពាក់ព័ន្ធតែបុគ្គលអ្នកសារព័ត៌មានមួយ ចំនួនតូចដែលមិនមានជំនាញវិជ្ជាជីវៈជាអ្នកសារព័ត៌មាន គ្មានលិខិតអនុញ្ញាតចេញដោយក្រសួងព័ត៌មាន ដែលតែងតែបានចុះផ្សាយនូវព័ត៌មាន មិនពិត គ្មានប្រភពច្បាស់លាស់ និងព័ត៌មានបែបញុះញង់តាមបណ្តាញសង្គម (ហ្វេសប៊ុក)។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ ដែលលោកបានខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង ដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធានាការពារនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការអភិវឌ្ឍ។

អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគីរី ស្វាគមន៍ជានិច្ច និងរីករាយក្នុងការសហការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកជាមួយគ្រប់បណ្តាអង្គភាព និងភ្នាក់ងារសារព័ត៌មាន បណ្តាញសារព័ត៌មាន បណ្ដាញទំនាក់ទំនង សង្គមនានា ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍខេត្តមណ្ឌលគិរី។

អាស្រ័យហេតុនេះ សូមគ្រប់បណ្តាអង្គភាព និងភ្នាក់ងារសារព័ត៌មាន បណ្តាញសារព័ត៌មាន បណ្តាញ ទំនាក់ទំនងសង្គម និងសាធារណជនទាំងអស់ជូនជ្រាប និងសូមកុំមានការភាន់ច្រឡំចំពោះប្រសាសន៍លើកឡើង របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ។

ថៃ្ងព្រហស្បតិ៍១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ មណ្ឌលគិរី ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២

រដ្ឋបាលខេត្តមណ្ឌលគិរី

យោង សេចក្តី ប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ រដ្ឋបាលខេត្តមណ្ឌលគីរី អង្គភាពអ្នកសារព័ត៌មាន សូមអរគុណ ដោយក្តី រំភើបរីករាយ និងចុះផ្សាយ ពេញមួយទំហឹង តែម្តង ក្នុងការចូលរួម ចំណែក រិះគន់ ក្នុងន័យស្ថាបនា

តែអ្វីដែល អង្គភាពអ្នកសារព័ត៌មាន មានចម្ងល់ នោះ គឺ

ទី១ . រដ្ឋបាលខេត្ត មណ្ឌលគីរី ចេញលិខិតអត់លេខ?

ទី២. បើអ្នកសារព័ត៌មាន នោះ មិនមានលិខិត អនុញាតិ ចេញដោយ ក្រសួងព័ត៌មាន ឬលិខិត របស់អង្គភាពសាមី រួមទាំងលិខិត បញ្ជាបេសកកម្ម គឺមានន័យថា ជាបុគ្គលក្លែងក្លាយ មិនមែនជាអ្នកសារព័ត៌មាន តើហេតុអ្វីបានជាលោក មិនចាប់ ពីព្រោះគឺជាបុគ្គល បោកប្រាស់ តើហេតុអ្វីបានជា រដ្ឋបាលខេត្តមណ្ឌលគីរី មិនចាប់?

យោងតាមរបាយការណ៍ រដ្ឋបាលខេត្តមណ្ឌលគីរី ចេញនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២២ អង្គភាពអ្នកសារព័ត៌មាន ទូទាំងប្រទេស កម្ពុជា ពិតជាមិនអាចទទួលយកបាន ហើយអ្វីដែលជា លក្ខណៈពិសេសនោះ គឺរដ្ឋបាលខេត្ត មណ្ឌលគីរី ចេញលិខិត អត់លេខ ធ្វើអោយ បណ្តាអង្គភាព មានមន្ទិលសង្ស័យ សូមរដ្ឋបាល ខេត្ត មណ្ឌលគីរី ជ្រាប និងទទួល នៅការគោរព ពីអង្គភាព អ្នកសារព័ត៌មាន យើងខ្ញុំ ពីចម្ងាយ ក្នុងនាមរបស់ក្រោមដំបូល សន្តិភាព អរគុណសន្តិភាព សូមអរគុណ៕

ព័ត៌មានដែលជាប់ទាក់ទង