ឯកឧត្តម សេនីយ៍ទោ ហ៊ុន សំអុន និងលោកជំទាវ បានចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋរនៅក្នុងឃុំត្រពាំងធំ ខាងត្បូងស្រុកត្រាំកក់ ខេត្តតាកែវ

នៅព្រឹក ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២២

ឯកឧត្តមឧត្តមសេនីយ៍ទោហ៊ុនសំអុននិងលោកជំទាវ ចាយ ចាន់ រ៉ានី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅក្នុងឃុំត្រពាំងធំ ខាងត្បូងស្រុកត្រាំកក់ខេត្តតាកែវចំនួន ៣០០គ្រួសា

ក្នុងការចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនេះផងដែរ ឯកឧត្តមបាននាំយកមានគ្រឿងបរិភោគមួយកញ្ចប់ធំក្នុងនឹងមានអាវគណបក្សប្រជាជនកម្ពុជាចំនួន ២០០ អាវនិងមួក ២០០ព្រមទាំងមានថវិកាក្នុងមួយនាក់១មុឺនរៀល ជូនទៅប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា សរុបទាំងអស់ថវិកាជំនួន ១៣លានរៀល ដើម្បីរៀបចំការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃខាងមុខនេះ

ជាចុងក្រោយឯកឧត្តមបានផ្ដាំបន្ថែមទៀតថាសូមបងប្អូនប្រជាពលរដ្ឋរក្សាគម្លាតអនាម័យឲ្យបានល្អ ហើយម្យ៉ាងវិញទៀតចូររក្សានូវតាមការណែនាំអនុសាសន៍របស់សម្ដេច ៣គុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន

ជាចុងក្រោយបញ្ចប់នៃកម្មវិធីប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រពាំងធំមានចិត្តត្រេកអរយ៉ាងខ្លាំងដោយបានឃើញឯកឧត្តមនិងលោកជំទាវតែងតែយកចិត្តគិតគូរដល់បងប្អូនប្រជាពលរដ្ឋបែបនេះ

សូមទេវតាឆ្នាំថ្មីជួយតាមថែរក្សាឯកឧត្តមលោកជំទាវ ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ សូមឲ្យជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ តឡើយ

ព័ត៌មានដែលជាប់ទាក់ទង