តើឯកឧត្តមឧត្តមសេនីយ៍ទោ ខ័ណ្ឌចំណាន ដឹងពីសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើឃ្លុំនិងម៉ូតូទៅលក់នៅប្រទេសវៀតណាមតាមប៉ុស្តិ៍ភ្នំក្រហមប៉ុស្តិ៍របស់លោកដានិងតាមប៉ុស្តិ៍របស់លោកបញ្ញាគឺប៉ុស្តិ៍ភូមិលំនិងវីរៈការពារព្រំដែនគោក 623 លោកអ៊ុលដែរឬទេ ព្រោះបច្ចុប្បន្ននេះ ម៉ូតូដឹកឈើឆ្លងទៅប្រទេសវៀតណាមឆ្លងកាត់តាមប៉ុស្តិ៍ ភ្នំក្រហម និងប៉ុស្តិ៍ភូមិលំយ៉ាងអនាធិបតេយ្យតែម្ដង

ខេត្តរតនគិរី នៅថ្ងៃទី 16 .17 ខែឧសភាឆ្នាំ 2022 ក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើនិងម៉ូតូ រាប់សិបគ្រឿង ដូចគេហែកឋិន ចេញពីច្រកផ្សេងៗសម្រុកចូលមកតាមភូមិលំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ឆ្លងទៅប្រទេសវៀតណាមតាមប៉ុស្តិ៍ភ្នំក្រហមនិងប៉ុស្តិ៍ភូមិលំ បានយ៉ាងរលូនពុំមានការ រំខានពីសមត្ថកិច្ច ណានោះទេប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើនរូបគាត់កំពុងតែមានការរអ៊ូរទាំយ៉ាងខ្លាំងថាដេកមិនលក់ ដោយសារក្រុមឈ្មួញ ដឹកជញ្ជូនឈើនឹងម៉ូតូ ពុំមានបំពង់ស៊ីម៉ាំងពិតប្រាកដទេសំឡេងឮខ្លាំងពេញភូមិតែម្ដង ពួកគាត់បានលើកឡើងបន្តថែមទៀតថា សព្វថ្ងៃនេះមិនដែលឃើញសមត្ថកិច្ច ព្រំដែន ដូចជាលោកដាភ្នំក្រហម ដូចជាលោកបញ្ញា នាយប៉ុស្តិ៍នគរបាលការពារ ព្រំដែនគោក ភូមិលំ ឬមួយលោកអ៊ុលប្រធានវរៈ 623 ចុះមកធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើនោះទេ។

ឃើញតែរាល់ថ្ងៃនេះបើកភ្លើងខៀវឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម រាប់រយម៉ូតូក្នុងមួយថ្ងៃមួយថ្ងៃ ចំណែកអាជ្ញាធរស្រុក អូរយ៉ាដាវ ប្រធានគណៈបញ្ជាការឯកភាពស្រុក លោកម៉ាវិចិត្រនិងកម្លាំងពាក់ព័ន្ធជាច្រើនអង្គភាពនៅក្នុងស្រុកអូរយ៉ាដាវក៏មិនដែលឃើញចុះធ្វើការបង្ក្រាបនោះដែរ ព្រោះដោយសារសមត្ថកិច្ចក្នុងស្រុកអូរយ៉ាដាវ គេបាននិយាយលើកឡើងថាសព្វថ្ងៃនេះ ទោះបីដាក់កម្លាំងគណៈកម្មការស្រុកទៅទប់ស្កាត់យ៉ាងណាក៏ដោយ ព្រោះពួកក្រុមម៉ូតូមានផ្លូវវៀងច្រើន នៅតែដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមបានដដែលចង់ បិទបទល្មើសព្រៃឈើនេាះឲ្យជួប លុះត្រាតែកម្លាំងការពារព្រំដែន តាមច្រករបៀង ដូចខាងលើនេះបិទ បានជួប បើកម្លាំងការពារព្រំដែនគោកនៅច្រកដូចខាងលើនេះមិនបិទសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ នៅតែមានដូចភ្លៀងរលឹមអញ្ចឹង ចំណែកលោកដានាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំក្រហម និងលោកបញ្ញានាយប៉ុស្តិ៍ការពារព្រំដែនគោក ភូមិលំ រួមទាំងលោកអ៊ុលប្រធានវរៈការពារព្រំដែនគោក 623 ក្រុមការងារព្យាយាមនិងសុំធ្វើការបំភ្លឺ ខលទូរសព្ទទៅចូលហើយតែមិនមានអ្នកទទួល ដូច្នេះហើយ ប្រជាពលរដ្ឋសុំសំណូមពរដល់ឯកឧត្តម ញ៉ែមសំអឿន អភិបាលខេត្តនៃគណៈអភិបាលខេត្ត រតនគិរី និងឯកឧត្តមឧត្តមសេនីយ៍ទោខ័ណ្ឌចំណានត្រូវជាស្នងការនគរបាលខេត្តរតនគិរី រួមទាំងឯកឧត្តមមេបញ្ជាការរាជអាវុធហត្ថខេត្តរតនគិរីលោកថាវយ៉េន ជួយចុះត្រួតពិនិត្យ នៅចំណុចដូចខាងលើផងចុះទៀន បើលោកទាំង 3 នៅតែបណ្ដែតបណ្ដោយទៅលើមន្ត្រីក្រោមឱវាទ នៅតាមខ្សែក្រវាត់ព្រំដែនដូចខាងលើនេះ ព្រៃឈើសហគមន៍ ឬព្រៃការពារ ប្រាកដជាក្រុមឈ្មួញចូលកាប់ទន្ទ្រានដឹកជញ្ជូនទៅប្រទេសវៀតណាម យ៉ាងរលូនអស់ហើយ

សូមរំលឹកផងដែរ កាលពីឯកឧត្តមនៃគណៈអភិបាលខេត្ត លោកថងសាវុនគាត់នៅ កាន់កាប់នៅខេត្តរតនគិរី បទល្មើសព្រៃឈើតាមផ្លូវរបៀងពុំមានមួយដុំទេដែលឆ្លងទៅប្រទេសវៀតណាមឥឡូវនេះ បទល្មើសព្រៃឈើ មានជាហូរហែបន្តបន្ទាប់ដូចភ្លៀងរលឹមអញ្ចឹង។

ព័ត៌មានដែលជាប់ទាក់ទង