ទីតាំងហាងការហ្វេមួយកន្លែងកំពង់បើកលេងល្បែងសុីសងជល់មាន់អនឡាញបានយ៉ាងស្រួលដោយពុំមានអជ្ញាធរនិងសមត្ថកិច្ចធ្វើការបង្រាប

ខេត្តតាកែវ.នៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ មានទីតាំងហាងការហ្វេមួយកំពង់បើកល្បែងសុីសងខុសច្បាប់ជល់មាន់អនឡាញ់មួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិ 1TK ភូមិព្រៃក្រប្បាស ឃុំព្រៃក្រប្បាស ស្រុកព្រៃក្រ ប្បាស ខេត្តតាកែវ ដោយពុំមានការរំខានពីរសំណាក់អជ្ញាធរនិងសមត្ថកិច្ចឡើយ។

ប្រជាពលរដ្ថដែលរស់នៅក្នុងភូមិឃុំហួសចិត្តយ៉ាងខ្លាំងចំពោះការបើកបនល្បែងសុីសងក្នុងហាងការហ្វេរបានយ៉ាងស្រួល ដោយមានការចាកលុយផ្នលគ្នាយ៉ាងច្រើនកុះករ ដោយសំឡេងហ៊ោកញ្ជ្រៀ វក្រហ៊ឹមអឹងករ ក្រហមខៀវ ខៀវក្រហម មានត មានរង ហាក់បីដូចជាការប្រគំតន្ត្រីអញ្ចឹង ដោយមិនញញឹមនិងសមត្ថកិច្ចឡើយ។

ប្រភពដដែលនៅតែបន្តទៀតថា.ពួកគាត់រាល់ថ្ងៃមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបើល្បែងស៊ីសងទាំងនេះដោយសារពុំមានសមត្ថកិច្ចណាមើលឃើញឡើយ ដែលផ្ទុយពីច្បាប់ នេះ រី ?ភូមិឃុំសុវត្ថិភាពទាំង៩ចំណុចដែលប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបានដាក់បទបញ្ជាចេញមកតែបែរជាមិនមានការបង្ក្រាបផ្ទុយទៅវិញការបើល្បែងស៊ីសងនេះរឹតតែកំពង់រីកដុះដាលនៅក្នុងទឹកដីស្រុកព្រៃកប្បាសម្លោះហើយពួកគាត់បារម្ភយ៉ាងខ្លាំងដូចជា ហឹង្សារក្នុងគ្រួសារ ចោឆក់ ចោរប្លន់ .ល.។

ចំណែក លោក ឡេង ប៊ុន ឡុង អធិការដ្ថាននគរបាលស្រុកព្រៃកប្បាស នៅវេលាម៉ោង០២.៣០នាទីនៅថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០២២ខាងអង្គភាពព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងតាមតេលេក្រាមដែរ តែពុំមានការឆ្លើយតប ហាក់បីដូចជាមានអាកំបា៌ងឬមួយជាខ្នងបង្អែកនៅពីក្រោយល្បែងស៊ីសងនេះឬ?

ដូចនេះហើយប្រជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តមឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវសូមមេត្តាពិនិត្យកូនចៅក្រោមឱវាទផងចំពោះការបើកល្បែងស៊ីសងនៅក្នុងភូមិសាស្រ្តខាងលើនេះដោយអនុគ្រោះ។

ព័ត៌មានដែលជាប់ទាក់ទង