ខេត្តតាកែវ.នៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២២ មានទីតាំងហាងការហ្វេ០២ផ្សេងគ្នាកំពង់បើកល្បែងសុីសងខុសច្បាប់ជល់មាន់អនឡាញ់០២កន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិ ភូមិព្រៃផ្ដៅត្បូង និងភូមិព្រៃផ្ដៅខាងជើងមុខប៉ុសុិ៍រដ្ថបាលព្រៃផ្ដៅ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ចាប់បើកលេងតាំងពីរព្រឹករហូតដល់យប់ ដោយពុំមានការរំខានពីរសំណាក់អជ្ញាធរនិងសមត្ថកិច្ចឡើយ។
ប្រជាពលរដ្ថដែលរស់នៅក្នុងភូមិឃុំហួសចិត្តយ៉ាងខ្លាំងចំពោះការបើកបនល្បែងសុីសងក្នុងហាងការហ្វេរទាំង០២កន្លែងបានយ៉ាងស្រួល ដោយមានការចាកលុយផ្នលគ្នាយ៉ាងច្រើនកុះករ ដោយសំឡេងហ៊ោកញ្ជ្រៀ វក្រហ៊ឹមអឹងករ ក្រហមខៀវ ខៀវក្រហម មានត មានរង ហាក់បីដូចជាការប្រគំតន្ត្រីអញ្ចឹង ។
ប្រភពដដែលនៅតែបន្តទៀតថា.ទីតាំងខាងលើនេះត្រូវបានគេស្គល់ថាមានមេការឈ្មោះ វៀន ជាអ្នករត់ការជាមួយសមត្ថកិច្ចក្នុងការមិនបង្រាប់ល្បែងសុីសងនេះហើយពួកគាត់រាល់ថ្ងៃមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបើល្បែងស៊ីសងទាំងនេះដោយសារពុំមានសមត្ថកិច្ចណាមើលឃើញឡើយ ដែលផ្ទុយពីច្បាប់ នេះ រី ?ភូមិឃុំសុវត្ថិភាពទាំង៩ចំណុចដែលប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបានដាក់បទបញ្ជាចេញមកតែបែរជាមិនមានការបង្ក្រាបផ្ទុយទៅវិញការបើល្បែងស៊ីសងនេះរឹតតែកំពង់រីកដុះដាលនៅក្នុងទឹកដីស្រុកព្រៃកប្បាសម្លោះហើយពួកគាត់បារម្ភយ៉ាងខ្លាំងដូចជា ហឹង្សារក្នុងគ្រួសារ ចោឆក់ ចោរប្លន់ .ល.។
ចំណែក លោក ឡេង ប៊ុន ឡុង អធិការដ្ថាននគរបាលស្រុកព្រៃកប្បាស ខាងអង្គភាពព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងតាមតេលេក្រាមដែរ តែពុំមានការឆ្លើយតប ហាក់បីដូចជាមានអាកំបា៌ងឬមួយជាខ្នងបង្អែកនៅពីក្រោយល្បែងស៊ីសងនេះឬ?
ដូចនេះហើយប្រជាពលរដ្ឋសូមសំណូមពរទៅដល់ឯកឧត្តមឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវសូមមេត្តាពិនិត្យកូនចៅក្រោមឱវាទផងចំពោះការបើកល្បែងស៊ីសងនៅក្នុងភូមិសាស្រ្តខាងលើនេះដោយអនុគ្រោះ។
ដូចការចុះផ្សាយខាងលើនេះអង្គភាពយើងខ្ញុំនិងរង់ចាំបកស្រាយបំភ្លឺរបស់លោកឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាសរាល់ម៉ោងធ្វើការ ចំពោះទីតាំងល្បែងសុីសងទាំង០២ខាងលើនេះ