សមត្ថកិច្ចព្រះសីហនុ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បង្ក្រាបបាន ករណីជួញដូរអាវុធ ដោយគ្មានការអនុញាត្តិ

(ព្រះសីហនុ-កណ្តាល)៖ សម្ថកិច្ចបង្ក្រាបបាន ករណីជួញដូរអាវុធ ដោយគ្មានការអនុញាត្តិនៅថ្ងៃទី១៥.០៦.២០២២ ចំណុច ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចាប់ខ្លួននៅវេលាម៉ោង៩.១០នាទីថ្ងៃទី១៩.០៦.២០២២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបូរីទួល សង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រស្រុកល្វាឯម ខេត្ដកណ្ដាល។

វត្ថុតាងចាប់យក៖
អាវុធចំនួន០៣ដើម
១.អាវុធខ្លីម៉ាកGlook19 លេខBPRV205
២.អាវុធខ្លីម៉ាកGlook លេខEVO403
៣.អាវុធវែងម៉ាក CZ SCORPION EVO3A1
៣.បំពុងខ្ទប់សម្លេង ចំនួន១០
៤ គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់
៥.បង់ចំនួន០៦ ខ្លីចំនួន០៤ វែងចំនួន០២
៦.សំភារ:ជួសជុលអាវុធមួយចំនួន

ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើបានប្រគល់ជូនអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕នូសុភ័ក្រ27P

ព័ត៌មានដែលជាប់ទាក់ទង