ទីតាំងល្បែងសុីសងតាម ប្រព័ន្ធអនឡាញ រីកដូចផ្សិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ

ផ្សាយចេញនៅថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2022

ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងបានបើកដំណើរការជារៀងរាល់ថ្ងៃ ដែលស្ថិតនៅ ភូមិតាងួន២ សង្កាត់កាកាប ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ

តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ល្បែងស៊ីសងមួយកន្លែងនេះបានបើកដំណើរការជាយូរមកហើយ ដោយមិនឃើញមានមន្ត្រី សមត្ថកិច្ចមូលដ្ឋាន ឬ អាជ្ញាធរ ចុះបង្គ្រាប និងណែនាំដល់ម្ចាស់បនល្បែង នេះឡើយ ។

ប្រជាពលរដ្ឋបានបន្តទៀតថា បនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ខាងលើនេះបានបើកអោយចាក់លុយធំៗ និងមានអ្នកខ្លះបញ្ជាំរបស់របរ ដើម្បីយកមកលេងល្បែង នៅទីនេះថែមទៀតផង

ប្រជាពលរដ្ឋមានការព្រួយបារម្ភណ៍ ជាខ្លាំងចពោះ ភាពអនាធិបតេយ្យ របស់ក្រុមអ្នកញាណល្បែង ខាងលើនេះ និងសូមអោយអាជ្ញាធរមានសមត្ថកិច្ច
ធ្វើកាចុះង្គ្រាបផង ជាពិសេសលោកអភិបាលខណ្ឌ័ពោធិ៍សែនជ័យ សូមមេតាជួយត្រូតពិនិត្យ មើល ករណីនេះផង ។

ក្រុមអ្នកសារព័ត៌មានយើងរងចាំកាឆ្លើយបំភ្លីពីម្ចាស់បនល្បែងខាងលើរៀងរាល់ម៉ោងធ្វើកា ៕

ព័ត៌មានដែលជាប់ទាក់ទង