ឯកឧត្តម អ៊ុច វ៉ាន់ធួន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ បានអញ្ជើញចូលរួមកម្មវិធីខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ឆ្នាំ១៩៥១-២០២២ និងប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ និន សាផុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះអណ្ដែត ខេត្តតាកែវ នៅការិយាល័យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បាននាំយកសម្ភារៈមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ជូនដល់ព្រះវិហារឥស្លាម ស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ មានដូចជា:
-កំរាលព្រំចំនួន១០០ ១២០០$
-អំពូលលំអរនគ្រីស្តាល់. ១៨០០$
សរុបថវិកាចំនួន ៣០០០$