ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែលួចលាក់បើកលេងក្នុងហាងកាហ្វេ យីហោ «ខ្ទម កាហ្វេ» សូមសមត្ថកិច្ចចុះបង្ក្រាបផង

ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែលួចលាក់បើកលេងក្នុងហាងកាហ្វេ យីហោ «ខ្ទម កាហ្វេ» សូមសមត្ថកិច្ចចុះបង្ក្រាបផង
ភ្នំពេញ៖ ហាងកាហ្វេ យីហោ «ខ្ទម កាហ្វេ» ស្ថិតនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កំពុងតែលួចលាក់បង្កើតបទល្មើស ល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» យ៉ាងអណាធិបតេយ្យ ដោយគ្មានខ្លាចក្រែងច្បាប់បន្តិចសោះឡើយ។
ប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា៖ ហាងកាហ្វេ យីហោ «ខ្ទម កាហ្វេ» ខាងលើនេះ បានលួចលាក់បង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ជារៀងរាល់ថ្ងៃ និងបង្កការភ័យខ្លាចយ៉ាងខ្លាំងចំពោះសុខទុកពលរដ្ឋ ចំណែកឯអាជ្ញាធរនិងសមត្ថកិច្ចមិនទាន់ឃើញចេញមុខមកបង្ក្រាបឡើយ។

ប្រភពបានបន្តទៀតថា ទីតាំងហាងកាហ្វេ ដែលហ៊ានលួចលាក់បង្កើតបទល្មើសខាងលើនេះ ទំនងជាមានបារមីខ្លាំងនៅពីក្រោយ ទើបអាចបើកល្បែងស៊ីសងខុសច្បាប់ដោយគឃ្លើន និងគ្មានខ្លាចក្រែងសមត្ថកិច្ចមូលដ្ឋាន។

ពលរដ្ឋបានបន្តលើកឡើងថា ទីតាំងល្បែងស៊ីសងមួយកន្លែងដែលបង្គប់នៅក្នុងហាងកាហ្វេខាងលើនេះ កំពុងតែបង្កបង្កើនលូវពពួកនូវបទល្មើសជាច្រើនដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និងអំពើអសន្តិសុខផ្សេងៗជាច្រើន។

ពលរដ្ឋស្នើសុំដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដែលមានលោក ឯក ឃុន ឌឿន អភិបាលខណ្ឌឬស្សីកែវ និងលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ សូមលោកទាំងចាត់ កម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕

ព័ត៌មានដែលជាប់ទាក់ទង