ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍បានអញ្ជើញចូលរួម ទិវាប្រជាជនពិភពលោក ១១ កក្កដា លើកទី៣៣ ក្រោមប្រធានបទពិភពលោកមួយដែលមានប្រជាជន ៨ពាន់លាននាក់ ឆ្ពោះទៅរកអនាគតដែលមានភាពធន់ ដើម្បីចាប់យកឱកាស និងធានាសិទ្ធិ និងជម្រើសសម្រាប់ទាំងអស់គ្នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមបិទទិវាប្រជាជនពិភពលោក លើកទី៣៣។
គោលបំណងនៃការរៀបចំពិធីនេះ គឺដើម្បីរួមចំណែកក្នុងការបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រជាជនដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងអនាគត សំដៅលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាជន។