ទីតាំងជល់មាន់ នៅក្នុង ឃុំយុថ្កា (ព្រៃផ្កា) កំពុងបើកស្វាគមន៍ អ្នកញៀនល្បែងចូលលេងដោយសុវត្ថិភាព សមត្ថកិច្ច រក្សាភាពស្ងៀមស្ងាត់…..

ស្រុកកោះអណ្ដែត : ប្រភពទទួលបានពីប្រជាពលរដ្ឋ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២២ នេះ ទីតាំងល្បែងជល់មាន់ ដែលនៅក្នុងភូមិ យុថ្កា (ព្រៃផ្កា) ឃុំយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ កំពុងតែបើកដំណើរការ យ៉ាងពេញទំហឹង ទទួលស្វាគមន៍អ្នកញៀនល្បែង មកគ្រប់តំបន់ ចូលលេងដោយសេរី និងសុវត្ថិភាព ដោយអាជ្ញាធរក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់?

គួរបញ្ជាក់ថា បើល្បែងស៊ីសង បើកលេងយ៉ាងពេញទំហឹងបែបនេះ តើ ភូមិឃុំ មានសុវត្ថិភាពដោយរបៀបណា ? តើលោកមេប៉ុស្តិ៍នៅក្នុងភូមិ យុថ្កា ( ព្រៃផ្កា) ដឹង រឺ ធ្វើមិនដឹង?

យើងដឹងហើយថា ល្បែងស៊ីសងបង្កើតនៅបទល្មើសជាច្រើន មិនថាអំពើហិង្សា លួចឆក់ប្លន់ គឺកើតចេញពីល្បែងស៊ីសងស្ទើរតែទាំងស្រុងទៅហើយ ដូច្នេះតើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានទំនុកចិត្តនិងសុវត្ថិភាព របៀបណា បើមូលដ្ឋានរបស់គាត់ រស់នៅគឺមានល្បែងស៊ីសង លេងដោយសេរីបាននេះ?

សូមគោរពជូន ឯកឧត្តម ឈាងផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង ជាពិសេស លោកអធិការស្រុកកោះអណ្ដែតផ្ទាល់ សូមជួយមើល នឹងបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះផង ដើម្បីរក្សានូវ ភូមិឃុំមានសុវត្ថិភាព និង ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំនេះ មានទំនុកចិត្តមកលើអាជ្ញាធរ ដែលរក្សាការពារ នៅក្នុងមូលដ្ឋានមិនឲ្យមានបទល្មើសនានាកើតឡើងបាន។

ព័ត៌មានដែលជាប់ទាក់ទង