ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៥ សារព័ត៌មាន និងផ្សព្វផ្សាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអគ្គនាយកទាំង៥នៃក្រសួងព័ត៌មាន និងមន្រ្តីជំនាញ ដើម្បីពិភាក្សាការងារបច្ចេកទេស និងបែងចែកភារកិច្ចការងារ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានចុះពិនិត្យទីតាំង Medai Center សម្រាប់ត្រៀមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅសណ្ឋាគារ សុខា ភ្នំពេញ។