នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំសមាជិក-សមាជិការគណៈកម្មាធិកាសម្របសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការនីតិកម្ម ក្រុមទីប្រឹក្សាក្រសួង និងក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសព លោកមហាឧបាសិកា ពេន យុត កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ៍ ត្រូវជាម្តាយក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងត្រូវជាម្តាយបង្កើត លោកជំទាវ ទេព រង្សុី ដែលប្រារព្ធនៅគេហដ្ឋានសព នៅភូមិគ្រឹះ ភូមិលេខ ៣៨ ផ្លូវ ២៨៥ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។