ខេត្តតាកែវ.ចេញផ្សាយថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២ពលរដ្ឋកំពុងតែរិះគន់ទៅលើសមត្ថកិច្ចមូលដ្ថានចំពោះអសមត្ថភាពក្នុងការរក្សាសន្តិសុខសុវត្ថិភាពនាររដូវបុណ្យទានមានដូចជាករណីចោរលួច ចោរឆក់ នៅក្នុងមូលដ្ឋាន ជាច្រើនលើក ច្រើនសារ តែគេមិនមានដែលឃើញសមត្ថកិច្ចធ្វើការបង្រ្កាប់បាន១ដងណាបានឡើយ ដូចជាករណីបាត់ម៉ូតូមួយគ្រឿងម៉ាកសង់ស៊េរី២០១៨ពណ៍ខ្មៅ នាល្ងាចម៉ោង៦.៣០នាទី ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២នៅចំណុចក្នុងវត្តកោះភូមិតាអី ឃុំបាស្រែ ស្រុកអង្គបុរី ខេត្តតាកែវ ដែលមានម្ចាស់ឈ្មោះ អ៊ុក សាររឿន ភេទប្រុស មានអាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទួលសាំងក ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានលួច
យកទៅដោយសុវត្តិភាព។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ថានក៍ហួសចិត្តយ៉ាងខ្លាំងចំពោះសមត្ថកិច្ច ជាពិសេសចាប់តាំងពីមេប៉ុស្តិ៍ លោក សុខ កុសល ទើបតែនិងឡើងកាន់តំណែងថ្មីមកនៅក្នុងមូលដ្ថានតែងតែមានបទល្មើសចោរលួច ចោរឆក់ គាស់ទ្វារផ្ទះ គេពុំដែលឃើញសមត្ថកិច្ចណាធ្វើការស្រាវជ្រាវវែករកមុខសញ្ញាដែកចោរលួចម៉ូតូ ចោរឆក់បានម្ដងណានៅឡើយទេក្នុងមួយរយៈចុងក្រោយនេះ ចាប់តាំងពីប្ដូរមេប៉ុស្តិ៍ចាស់ លោក សុខ សុវណ្ណចូលនិវត្តន៍មក បើកាលលោក សុខ សុវណ្ណនៅជាមេប៉ុស្តិ៍វិញពុំមានចឹងទេ សព្វថ្ងៃនៅក្នុងស្រុកអង្គបុរីមានតែ៦ប៉ុស្តិ៍ចំពោះបទល្មើស ចោរលួច ចោរឆក់ គឺមានតែប៉ុស្តិ៍បាស្រែនិងប៉ុស្តិ៍អង្គរបុរី តែងតែមានចារកម្មចោរឆក់ចោរលួចខ្សែកលុយតាមដងផ្លូវ ថ្មីៗនេះក៏មានការគាស់ទ្វារផ្ទះលួចយកម៉ូតូអស់ចំនួន 3 គ្រឿងទៀតតាមផ្លូវចំនួន៣គ្រឿងស៊េរីសង២០២០និងសង់២០០៩ សរុប៧គ្រឿង ទីតាំងផ្សេងគ្នាក្នុងឃុំតែមួយបាត់ស្រមោលក្នុងយប់តែមួយអស់រយៈពេលមួយខែជាង គេមិនទាន់ឃើញសមត្ថកិច្ចធ្វើការស៊ើបអង្កេតឬមានតម្រុយអ្វីខ្លះនៅឡើយទេគឺនៅតែរក្សាភាពស្ងៀមស្ងាត់ ដោយមិនមានការយកចិត្តទុក្ខដាក់របស់សមត្ថកិច្ចធ្វើឲ្យប្រជាពលរដ្ឋមានកង្វល់យ៉ាងខ្លាំងចំពោះការអសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន តែបើបទល្មើសល្បែងសុីសងវិញកំពង់រីកដូចផ្សឹត។
បើតាមប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់មកអង្គភាពសារព័ត៌មានយើងថាដោយសារតែមានការផ្លាស់ប្ដូរតែងតាំងអធិការថ្មីក៏មិនទាន់បានប្រកាសជាច្រើនខែមកហើយ រីឯអធិការចាស់ដែលចាំផ្លាស់ទៅក៍មិនសូវនៅកន្លែងឬយកចិត្តទុក្ខដាក់ដូចពាក្យចាស់ថាជិះសេះប្រលែងដៃដូច្នេះហើយពួកក៍គាត់ពិបាកក្នុងការទួលបទបញ្ញារធ្វើការដែរ ប្រភពដដែលនៅតែបន្តទៀតថា ចំពោះចោរលួច ចោរឆក់នៅក្នុងស្រុកអង្គបុរីពិតជាមានមែន ។
ដូចនេះហើយប្រជាពលរដ្ឋសូមស្នំពរទៅដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គបញ្ជាការ នគបាលជាតិ ជាពិសេសឯកឧត្តម ឈាង ផាន់ដារ៉ាស្នងការខេត្តតាកែវគួរតែដាក់មន្ត្រីក្រមឱវាទស៊ើបអង្កេតដោយចិត្តទុកដាក់ទៅលើសមត្ថកិច្ចថ្នាក់ក្រោមផងចំពោះក្រុមចោរដែលតែងតែធ្វើសកម្មភាពលួចឆក់នៅក្នុងមូលដ្ឋានដូចសព្វថ្ងៃនេះ។