រយៈពេល​០២ថ្ងៃ​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម​ បង្រ្កាប​ករណី​ជួញដូរ​ខុស​ច្បាប់​ នូវសាធាតុញៀន​ ឃាត់ខ្លួន​អ្នកជួញដូរចំនួន០២​នាក់​ និងអ្នកប្រេីប្រាស់ចំនួន១៧នាក់

នៅថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ និងដោយមានការឯកភាពពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន​ ចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៩នាក់ ក្នុង​នោះ​ជាមុខសញ្ញាជួញដូរចំនួន០២​នាក់ និងអ្នកប្រេីប្រាស់ចំនួន១៧នាក់​ និងដកហូតវត្ថុតាងរួមមានៈ​ ម្ស៉ៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់, ទូរស័ព្ទដៃចំនួន ១៣គ្រឿង,ជញ្ជីងអេឡិចត្រូនិចចំនួន ០១គ្រឿង និងអាវុធខ្លីម៉ាកK៥៩ ចំនួន ០១ដើម មានគ្រាប់ចំនួន ០៣គ្រាប់​ ។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាង​ ជំនាញ​បានកសាងសំណុំរឿងតាមនិតីវិធី​ និងបញ្ចូនទៅតុលាដេីម្បីបន្តនិតីវិធី​ ។

ព័ត៌មានដែលជាប់ទាក់ទង