សមត្ថកិច្ចផ្នែកបង្រ្កាប់គ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គបុរីបានបង្រ្កាបអ្នកប្រើប្រាស់នូវសារធាតុមានបានចំនួន ៥នាក់ឃុំខ្លួនបាន១យប់១ថ្ងៃហើយដោះលែងវិញដោយចរចាជាថ្នូរចំនួនទឹកប្រាក់៧.៥០០០០០៛(ប្រាំពីរលាន ហាសិបមុឺន.
ខេត្តតាកែ.ចេញផ្សាយថ្ងៃទី…18..ខែ.កញា..ឆ្នាំ2022.កម្លាំងសមត្ថកិច្ចផ្នែកបង្ក្រាបគ្រឿងញៀននៃអធិការដ្ថាននគបាលស្រុកអង្គរបុរីបានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់មានទីតាំងផ្សេងគ្នាស្ថិតនៅភូមិកំពង់ពោធិ៍និងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គបុរី ខេត្តតាកែវ កាលល្ងាចវេលាម៉ោង០៤. ១២នាទីថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២២ក្រោយពីមានការបង្ក្រាបរួចមកកម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀនក៏បានប្រមូលភស្តុតាងរួមមានដូចជា ម៉ូតូ ទូរសព្ទ និងប្រដាប់សម្រាប់ប្រើប្រាស់នៃសារធាតុញៀនមួយចំនួនហើយក៏បញ្ជូនជនសង្ស័យទាំង ៥នាក់រួមទាំងវត្ថុតាងយកមករក្សាទុក្ខនៅអធិការដ្ថាននគបាលស្រុកអង្គបុរី តែមិនបានរាយការបន្តសំណុំរឿងបញ្ជូនទៅខេត្តទេគឺនៅរក្សាទុក្ខត្រឹមអធិការដ្ថាននគបាលដោយមានការសម្របសម្រួលពីរលោក ឡេង ផារិន អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀនស្រុកអង្គបុរីជាមួយម្ដាយជនរងគ្រោះម្នាក់ដោយជាថ្នូរទាមទារជាទឹកប្រាក់ក្នុង១ម្នាក់ចំនួន៤០០០០០០បួនលានរៀលបើពុំចឹងទេនិងបញ្ជូនទៅមណ្ឌុលកែប្រែខេត្តហើយតែដោយម្ដាយជនសង្ស័យម្នាក់គាត់ក៍បានប្រាប់ថា គាត់គ្មានសមត្ថភាពទេគឺសូមឲ្យកូនប្រុសគាត់ចំនួន ១លានតែកូនប្រុសគាត់ម្នាក់គត់ព្រោះកូនគាត់ដែលប្រព្រឹត្តរឿងសារធាតុញៀននេះទេដោយសារការដើរជាមួយមិត្តភ័ក្ក ហើយកូនគាត់ក៍មិនដែលប្រព្រឹត្តដែរនេះជាលើកទី១ ហើយតែបើកូនគាត់ធ្លាប់ប្រព្រឹក្តពីមុនមកក៍គាត់មិនមកដោះស្រាយឡើយគឺមានតែសុំអោយបញ្ជូនទៅមណ្ឌុលកែប្រែនៅខេត្តហើយ គាត់និយាយបែបនេះហើយក៍ខាងលោក ឡេង ផារិន នៅទាមទារចំនួន២លាន តែម្ដាយខាងជនសង្ស័យមិនទាន់ព្រមគាត់ក៍សុំអោយត្រឹម១លាន៥០សិបមុឺន ពេលនោះខាងលោក ឡេង ផារិនក៍ព្រម រួចហើយគាត់ដើរចេញមកធ្វើដំណើរមកផ្ទះដើម្បីមកយកលុយទៅលួសកូនចេញ លុះគាត់មកដល់កន្លែងអធិការតែបែរជានិយាយថ្មីទៀតថា មេធំមិនព្រមទេលើកលែងតែដោះស្រាយជនសង្ស័យ៤នាក់និងទៀតទើបមេធំគាត់ព្រម ដោយសារតែទឹកចិត្តឪពុកម្តាយមានចំពោះ គាត់វិលត្រលប់មកផ្ទះវិញ ទៅពិភាក្សាបងប្អូនជនរងសង្ស័យទាំង៤នាក់ទៀតតែមិនមានសមត្ថភាពម្លោះហើយគាត់ក៍ទៅចង់ការដើម្បីដោះស្រាយ។
ជុំវិញដូចករណីចោតខាងលើនេះខាងអង្គភាពព័ត៌មានយើងក៍បានធ្វើការទំនាក់ទៅលោក ឡេង ផារិន អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀនដែរ តែគាត់ក៍បានបដិសេធថាគាត់មិនបានទទួលលុយដូចការចោតប្រកាន់ខាងលើនេះឡើយ គឺគ្រាន់តែធ្វើការអប់រំនិងធ្វើកិច្ចសន្យា ហើយអោយត្រលប់ទៅវិញ តែបើការឃុំខ្លួនជនសង្ស័យទាំង៥នាក់១យប់១ថ្ងៃនោះពិតជាមានការឃុំឃាំងមែន។
ចំណែកលោក យ៉ុន ប៊ុនយ៉ុង អធិការអធិការដ្ថាននគបាលស្រុកអង្គបុរីខាងអង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទនងទៅតាមទូរសព្ទដូចក្នុងករណីរឿងខាងលើនេះដែរ តែមិនអាចទំនាក់ទំនងបានឡើយ។
គួរបញ្ជាក់ដែរថាលោក ឡេង ផារិន ទទួលបន្ទុកផ្នែកគ្រឿងញៀននៃអធិការរងស្រុកអង្គរបុរីក៏ធ្លាប់មានមហារជនរិះគន់ថារឿងខ្លះគឺគាត់សម្របសម្រួលនៅតែត្រឹមស្រុកហើយ គឺខ្លាចទៅដល់ថ្នាក់ខេត្តអាចនិងថ្នាក់លើធ្វើការសើបសួរជនសង្ស័យនោះអាចនិងពាក់ពាន់ជាមួយជាមនុស្សឈ្មោះ ខុម ដែលជាដន្លង របស់គាត់ ដែលគេល្បីស្គល់ថាជាមេខ្លោងចែកចាយគ្រឿងញៀនដ៍ធំ១នៅក្នុងទឹកដីស្រុកអង្គបុរី តែគេមិនដែលឃើញកំម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀនដឹកនាំដោយលោក ឡេង ផារិន ធ្វើការបង្រ្កាបបានម្ដងណាឡើយ គឺបង្រ្កាប់បានតែនាក់ប្រើប្រាស់តែប៉ុណ្ណោះ តែក៍មានពាក្យមួយទៀតដែរថា បើអ្នកប្រើប្រាស់នូវសារធាតុញៀនយកមកប្រើ បើទិញខាងដន្លងគាត់ពេលក្រុមគាត់ដឹងចុះបង្រ្កាបបានគឺគាត់សម្របសម្រួលត្រឹមតែនៅស្រុកដើម្បីយកលាភសក្ខារ: តែបើអ្នកប្រើប្រាស់នូវសារធាតុញៀននោះទិញមកពីរឆ្ងាយ យកមកប្រើប្រាស់ពេលដែលក្រុមគាត់ដឹងចុះបង្រ្កាបបានគឺដឹងតែរាយការនិងបញ្ជូនទៅខេត្តដើម្បីឲ្យថ្នាក់លើធ្វើទៅតាមផ្លូវច្បាប់។
ចំពោះការបង្រ្កាបបានហើយដោះលែងជនសង្ស័យវិញគ្រាន់តែជាថ្នូរទឹកប្រាក់ដូចខាងលើនេះដែរបានធ្វើឲ្យប្រជាពលរដ្ធព្រួយបារម្មណ៍យ៉ាងខ្លាំងដែលបទល្មើសគ្រឿងញៀនជាបញ្ហារដ៍ធំដែលកំពង់រីករាលដាលពេញភូមិឃុំស្រុកក្នុងប្រទេសហាក់បីដូចជាការ លក់សាច់ លក់ត្រី បន្លែរ
តាមភូមិ តាមផ្សារ ពួកគាត់ចោតជាសំនួរសួរថា តើសមត្ថកិច្ចសព្វថ្ងៃនេះធ្វើការសុីប្រាក់ខែពីររដ្ធដើម្បីសង្គមឬដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន រាល់ថ្ងៃនេះគ្រឿងញៀនបានធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិជាខ្លាំងបង្កឲ្យមានហឹង្សារ ចារកម្ម ចោលួច ចោរប្លន់ ចោរឆក់ឃាតកម្ម រំលោភសេពសន្ទវ:ន៍ធ្វើឲ្យយុវវ័យបាត់បង់ការសិក្សារ លែងស្គាល់ឪពុកម្ដាយ លែងដឹងបង ដឹងប្អូន ដឹងចៅនិងលែងស្គល់ខុស ស្គល់ត្រូវ គឺដោយសារតែបញ្ហាគ្រឿងញៀននេះហើយ។
ដូចនេះហើយប្រជាពលរដ្ឋសុំសំណូមពរទៅដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍សតិបណ្ឌិត នេតសាវឿន អគ្គបញ្ជាការនគរបាលជាតិជាពិសេសឯកឧត្តមសេនីយ៍ទោ ឈាង ផាន់ដារ៉ាស្នងការខេត្តតាកែវគួរតែចាត់មន្ត្រីជំនាញចុះសើបអង្កេតសមត្ថកិច្ចថ្នាក់ក្រោមដូចជាអធិការ អធិការរងទទួលបន្ទុកឯគ្រឿងញៀននេះផង