ឈរបង់សំណាញ់លើខ្នងទំនប់បង្ហៀរទឹក ខ្វះការប្រុងប្រយ័ត្ន ត្រូវទឹកហូរគួចយកទៅបាត់

ខេត្តឧត្តរមានជ័យ ÷ មានហេតុការមួយបានកើតឡើងយ៉ាងទាន់ហនថ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកភូមិនិងអាជ្ញាធរមូលដ្ធានចេញមកជួយអន្តរាគមន៏ភ្លាមៗ ដោយបុរសម្នាក់បានឈរបង់សំណាញ់នៅលើខ្នងទំនប់ទ្វាបង្ហៀរទឹកមិនប្រយ័ត ត្រូវទឹកហូរគួចទៅបាត់ទាំងមនុស្សនិងសំណាញ់ ខណ:នៅពេលជំនន់ទឹកភ្លៀងកំពុងហក់ឡើងហូរបុកខ្លាំងស្ថិតនៅត្រង់ចំណុចក្នុងភូមិថ្នល់បត់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅថ្ងៃ៨រោចខែភទ្របទចត្វាសក័ ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យទី១៨ ខែកញ្ញាឆ្នាំ២០២២

ប្រភពពីបងប្អូនប្រជាពលរដ្ធដែលបានឃើញហេតុការណ៍ផ្ទាល់នឹងភ្នេក បានប្រាប់ឲ្យដឹងថាជនរងគ្រោះឈ្មោះ លិញលេត្រូវទីកគួចយកទៅបាត់ហើយ ភ្លាមៗនោះ មានបងប្អូនដែលរស់នៅក្នុងភូមិជាមួយគ្នាបានរត់ទៅប្រាប់ប្រពន្ធជនរងគ្រោះថាបងលេត្រូវទឹកគួចយកទៅបាត់ហើយ នៅពេលដែលបងស្រីទទួលបានតំណឹងនេះភ្លាម គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ប្រញាប់ប្រញាល់រត់មកកន្លែងកើតហេតុភ្លាមៗ ទើបដឹងថាប្ដីរបស់គាត់ពិតជាត្រូវបានទឹកគួចយកទៅបាត់ពិតប្រាកដមែនគាត់បញ្ជាក់ថាប្ដីរបស់គាត់ឈ្មោះលិញលេអាយុ៤៧ឆ្នាំ មុខរបរជាកសិករទេ មានពេលទំក៏ឈ្លៀតទៅបងសំណាញ់ដូចសបដងចឹងទៅ តែនឹកស្មានមិនដល់ជាអកុសលចឹងសោះ ។បងស្រីដែលត្រូវជាប្រពន្ធជនរងគ្រោះ ឈ្មោះម៉ៅងិកភេទស្រីអាយុ៥១ឆ្នាំ បានបញ្ជាក់ថា ប្ដីប្រពន្ធគាត់រស់នៅជាមួយគ្នាមានកូនចំនួនពីរនាក់ ស្រី១ ប្រុស១ នៅក្នុងបន្ទុកគ្រួសារមិននឹកស្មានថាជាអកុសលចឹងសោះ។

ស្រី្តដែលជាប្រពន្ធជនរងគ្រោះដដែលបានបន្តទៀតថា កាលពីអំឡុងម៉ោង១រសៀលប្តីគាត់បានប្រាប់គាត់ថាមករកបង់សំណាញ់នៅទំនប់បង្ហៀរទឹកខ្ទុំហើយក្រោយមកទៀតក្នុងអំឡុងម៉ោងប្រហែល៣រសៀលក៏មានគេប្រាប់ថាប្តីរបស់គាត់ត្រូវបាត់ខ្លួនដោយសារទឹកគួចបាត់ទៅហើយ ភ្លាមៗនោះដែរ គាត់កំពុងតែធ្វើការងារឲ្យគេនៅឯផ្សារក្រុងសំរោងពេលទួលបានតំណឹងនេះភ្លាមៗ គាត់ក៏រត់ចេញទៅរកមើលប្តី ទើបដឹងថាប្ដីរបស់គាត់ពិតជាត្រូវទឹកគួចបាត់ពិតប្រាកដមែន។

 

លោកវរសេនីយ៏ឯកហមភិរម្យអធិការនគរបាលក្រុងសំរោងបានឲ្យដឹងថានៅល្ងាចថ្ងទី១៨ខែកញ្ញាឆ្នាំ២០២២នេះថា ក្រោយពីបានទទួលពត៌មានមកថា មានករណីមនុស្សបាត់ខ្លួនដោយសារទឹកគួចត្រង់ចំណុចទ្វាបង្ហៀរទឹកខ្ទុំ ក្នុងសង្កាត់កូនក្រៀល ក្រុងសំរោងភ្លាមនោះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោហួតសុធី ស្នងការខេត្ត លោកក៏បានដឹកនាំបញ្ជាកម្លាំងនគរបាលជាច្រើននាក់ចុះទៅជួយអន្តរាគមន៏ភ្លាមៗនិងមានវត្តមានចូលរួមពីលោកឧត្តមសេនីយ៏ត្រី រៀម ស ស្នងការរង លោក អ៊ុនសុភ័ក្រអភិបាលក្រុងសំរោងផងដែរ។

 

លោកអ៊ុន សុភ័ក្រ អភិបាលក្រុងសំរោងបានបញ្ជាក់ប្រាប់ឲ្យដឹងល្ងាចថ្ងៃដដែលនេះថា ដោយមើលឃើញពីស្ថានភាពកំពស់ទឹកហក់ឡើងខ្ពស់បែបនេះក្រោយពីមានភ្លៀងធ្លាក់មកខ្លាំងចំនួន២ថ្ងៃជាប់គ្នា ក្នុងនាមរដ្ធបាលក្រុងសំរោងបានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ធទូទៅសូមផ្អាកការធ្វើដំណើរចរាចរណ៏ជាបណ្តោះអាសន្នចាប់ពីពេលនេះតទៅសិន។ចំពោះជនរងគ្រោះដែលបានបាត់ខ្លួនអាជ្ញាធរពាក់ព័ន្ធនៅតែបន្តរុករកដដែលរហូតដល់ឃើញជនរងគ្រោះ។

 

សូមបញ្ជាក់ថា គិតត្រឹមម៉ោង១រសៀលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២រហូតមកត្រឹមម៉ោង១៨និង០០នាទីនេះ ការស្វែងរកជនរងគ្រោះដែលបាត់ខ្លួននោះពុំទាន់រកឃើញនៅឡើយទេ សមត្ថកិច្ចជំនាញនៅបន្តសកម្មភាពស្វែងរកបន្តទៀត ។ នៅតាមដានបន្តទៀត រាយការណ៍ ពីខ្ញុំបាទ សុខ សារ៉ាន់ ប្រធានព័ត៌មានប្រចាំអង្គភាព ASEAN DAILY នៅខេត្តបាត់ដំបង

ព័ត៌មានដែលជាប់ទាក់ទង