កិច្ចប្រជុំសាមញ្ញ របស់ អង្គភាពសារព័ត៌មានអាស៊ានដេលី ទាក់ទងទៅនឹងប្រធានបទ ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន

នៅព្រឹកថ្ងៃទី 18 ខែកញ្ញាឆ្នាំ 2022

ឯកឧត្តម មីន ចាន់ធី ប្រធានសមាគម សម្ព័ន្ធយុវជនព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងការផ្សាយ អង្គភាពអាស៊ានដេលី

 

បានដឹកនាំសមាជិកសមាជិកានៃអង្គភាពអាស៊ានដេលី បើកកិច្ចប្រជុំសាមញ្ញដែលលើកឡើងពីប្រធានបទស្ដីពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដោយមានការចូលរួម ដោយអគ្គនាយករង តាមផ្នែកនីមួយៗ និងប្រធានរដ្ឋបាល ព្រមទាំងសមាជិកសមាជិកាសរុប 40 នាក់ ដែលជាសមាជិកទាំងអស់ នៃអង្គភាព ប្រចាំរាជធានីភ្នំពេញ

 

ក្នុងវេលានោះផងដែរ ឯកឧត្តម ក៏បានផ្ដល់ឱកាសដល់ ភ្នាក់ងារនីមួយៗតាមបណ្ដាលខណ្ឌនៃរាជធានីភ្នំពេញបញ្ចេញនូវមតិយោបល់ដើម្បីរកចំណុចល្អៗឆ្ពោះទៅកាន់ការអនុវត្តនៅក្នុងអង្គភាពតទៅមុខ

បន្ទាប់ពីកិច្ចប្រជុំសាមញ្ញរួច ឯកឧត្តម រួមទាំងសមាជិកសមាជិកានៃអង្គភាពសារព័ត៌មានអាស៊ានដេលីបានចូលរួមហូបអាហារសាមគ្គី ទុកជាកម្រងអនុស្សាវរីយ៍នៃកិច្ចប្រជុំសាមញ្ញលើកទីមួយ នៃអង្គភាពអាស៊ានដេលី៕

ព័ត៌មានដែលជាប់ទាក់ទង